មានធ្លាប់ដឹងទេថា ជំងឺមុនបង្កឡើងដោយសារអ្វីខ្លះ?

78

ជំងឺ​មុន​កើតឡើង​នៅ​ពេល​ដែល​ក្រពេញ​បញ្ចេញ​ជាតិ​ប្រេង​ឬ​សេ​បូម ដែល​ស្ថិតនៅ​គល់​រោម​មាន​ការភ្ញោ​ចច្រើន​ក្នុង​ពេល​ពេញវ័​យ ឬ​ដោយសារតែ​បម្រែបម្រួល​អ័រម៉ូន​។ ប្រេង​សេ​បូម​គឺជា​សារធាតុ​ធម្មជាតិ​មួយ​ដែល​ផ្តល់​ភាព​រំអិល និង​ការពារ​ស្បែក​។ កាលណា ប្រេង​មួយ​នេះ​ផលិត​កាន់តែច្រើន គឺ​ជាប់​ទាក់ទង​នឹង​ការប្រែប្រួល​របស់​ឥរិយាបថ​មនុស្ស ហើយ​វា​ក៏​នាំឲ្យ​មាន​ការស្ទះដ​ល់គ​ល់​រោម​បានដែរ​។ រឿងនេះ​នឹង​បង្ក​ឲ្យទៅជា Whitehead បើសិនជា​វា​ត្រូវ​បាន​គ្របដណ្តប់​ដោយ​ស្រទាប់​ស្បែក ឬ​ប៉ះពាល់​នឹង​ខ្យល់ នឹង​ទៅជា Blackhead វិញ​។ គល់​រោម​ដែល​ស្ទះ​នឹង​រីក​ធំៗ​ទៅ​បន្តិច​ម្តងៗ រហូត​ទៅ​ជា​ដុំ​មុន​កើតឡើង​។ នៅពេល​គល់​រោម​រីក​ធំ ជញ្ជាំង​របស់​វា​ប្រហែលជា​បែក ដែល​ជាហេតុ​នាំឲ្យ​មាន​សារធាតុរ​លា​កកើតឡើ​ង និង​បាក់តេរី​លើ​ស្បែក​ចូលទៅ​ក្នុង​ស្រទាប់​ជ្រៅៗ​របស់​ស្បែក​បាន ទៅ​ជា​ការ​រលាក​បាន​។ នៅពេលនេះ​វា​អាច​ទៅជា​ខ្ទុះ​ផង មុន​ផង និង​គីស​ទៀត​។ 

​ខាងក្រោម​នេះ​គឺជា​កត្តា​មួយចំនួន​ដែល​មិនមែន​ជា​ដើមហេតុ​នាំឲ្យ​កើតមុនឡើយ​៖
​    ​អាហារ​៖ ឪពុក​ម្តាយ​ច្រើនតែ​ប្រាប់​កូន​វ័យ​ជំទង់​របស់​ខ្លួន​ឲ្យ​ចៀសវាង​ការ​ញ៉ាំ​ភីហ្សា និង​អាហារ​ចៀន ខណៈពេល​ដែល​វា​ប្រហែលជា​មិន​ល្អ​សម្រាប់​សុខភាព​ទូទៅ តែ​វា​ក៏​មិនមែន​នាំឲ្យ​កើត​មុនដែរ​។ ថ្វី​បើ​ការសិក្សា​ថ្មីៗ​មួយចំនួន​បាន​បញ្ជាក់ថា របប​អាហារ​មាន​កាបូ​អ៊ី​ដ្រាត​ខ្ពស់ ទឹកដោះគោ និង​សូកូឡា​ធ្វើឲ្យ​មុន​មាន​បញ្ហា​កាន់តែខ្លាំង តែ​វា​មិន​ប្រាក​ឡើយ​។​
​ភាព​គគ្រិច​៖ Blackheads គឺជា​ជាតិ​ប្រេង​ដែល​ធ្វើ​អុកស៊ីតកម្ម មិនមែន​ជា​ការ​គគ្រិច​ឡើយ​។ ញើស​មិន​ធ្វើឲ្យកើត​មុនទេ ហើយ​វា​ក៏​ត្រូវបាន​ផលិត​ចេញ​នៅ​ក្រពេញ​ផ្សេង​ក្នុង​ស្បែក​ដែរ​។ ម្យ៉ាងទៀត ការ​ដែល​លាង​សម្អាត​ខ្លាំងបេក​អាច​ធ្វើឲ្យ​ស្បែក​ទៅ​ជា​ស្ងួត និង​រលាក​បាន​។
​ស្ត្រេ​ស​៖ អ្នកខ្លះ​ពិបាកចិត្ត​ដោយសារ​តែ​កើតមុន ដូច្នេះ​ពួកគេ​ក៏​ញិច​វា​ចេញ ហើយ​ក៏​ធ្វើឲ្យ​វា​កើត​ឡើង​កាន់តែ​យូរ​ដែរ​។ យ៉ាងណាមិញ ស្ត្រេ​ស​មិនមែន​ដើរតួនាទី​ច្រើន​លើ​ការបង្កើត​ជា​ជំងឺ​មុន​ឡើយ​។ 

​ជា​ម្តងម្កាល ខាងក្រោម​នេះ​អាច​ជា​កត្តា​នាំ​ឲ្យ​អ្នកជំងឺ​មួយចំនួន​ចេញ​មុន​លើ​មុខ​ដែរ​៖
​ដំណរ​ពូជ​៖ បើសិន​ជា​ឪពុក​ម្តាយ​ម្នាក់​របស់​អ្នកមាន​ជំងឺ​មុន​ធ្ងន់ធ្ងរ វា​ទំនងជា​ធ្វើឲ្យ​អ្នក​កើតមុន ឬ​ពិបាក​គ្រប់គ្រង​ការ​កើតមុន​ដែរ​ហើយ​
​សម្ពាធ​៖ សម្រាប់​អ្នកជំងឺ​ខ្លះ ការ​មាន​សម្ពាធ​ពី​ការ​ពាក់មួក​សុវត្ថិភាព អាច​ធ្វើឲ្យកើត​មុនដែរ​។
​    ​ថ្នាំ​៖ ថ្នាំ​ខ្លះ​ប្រហែល​ជា​ធ្វើឲ្យមុន​កាន់តែ​ធ្ងន់​ដូចជា ថ្នាំ​ដែល​មាន​ជាតិ Iodides, bromides, ឬ​ថ្នាំ​ចាក់ ឬ​លេប​ប្រភេទ Steroids ជាដើម​
​    ​ការងារ​៖ ការងារ​ខ្លះ ការប៉ះពាល់​នឹង​ផលិតផល​រោគ​ចក្រ​ដូចជា ប្រេង​កាត់​ឥ​វ៉ាន់​ប្រហែល​ជា​បង្កើតបាន​ជា​មុន​លើ​ស្បែក​ដែរ​។ សម្រួលអត្ថបទដោយ៖ ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here