មានដឹងអត់ថា ពេលឆ្លងជំងឺរលាកថ្លើមប្រភេទ C ហើយ មានរោគសញ្ញាអ្វីខ្លះទេ?

368

ប្រហែលជា ៧៥​ភាគរយ​នៃ​អ្នក​ដែល​មិន​មាន​រោគសញ្ញា​គឺ​នៅ​ពេល​ពួក​គេ​ទើបតែ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ដំបូង​។ តែ​សម្រាប់ ២៥​ភាគរយ​ទៀត​គឺ​អាច​មាន​អាការៈ​ដូចខាងក្រោម​នេះ​៖
–  ​អស់កម្លាំង​
–   ​មិន​ឃ្លាន​អាហារ​
–  ​ឈឺ​សាច់ដុំ ឬ​
–   ​ក្តៅខ្លួន​

​មាន​មនុស្ស​តិចតួច​ណាស់​ដែល​ធ្លាប់​មាន​រោគសញ្ញា​ជំងឺ​រលាក​ថ្លើម​ដូចជា ទឹកនោម​ខាប់ ភ្នែក​ទៅ​ជា​លឿង ឬ​លាមក​ស្លេក ដែល​វា​ជា​ជំងឺ​ដែល​ស្ថិតក្នុង​ស្ថានភាព​ស្រួចស្រាវ ឬ​ភ្លាមៗ​។ រយៈពេល​យូរៗ​ទៅ អ្នក​ដែល​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ C រ៉ាំរ៉ៃ​ប្រហែលជា​កើត​នូវ​រោគសញ្ញា​នៃ​ការ​រលាក​ថ្លើម​ដែល​បញ្ជាក់ថា ការបង្ក​រោគ​អាច​មាន​ហើយ​។ មនុស្ស​ម្នាក់​ដែល​ឆ្លង​រោគ​ប្រហែលជា​ងាយ​នឹង​អស់កម្លាំង ឬ​មិន​មាន​រោគសញ្ញា​អ្វី​ពិសេស​ឡើយ​។ 

​នៅពេល​ជំងឺ​ក្រិន​ថ្លើម​កើតឡើង​ហើយ រោគសញ្ញា​នឹង​កើនឡើង ហើយ​វា​ប្រហែលជា​មាន​ដូចជា​៖
–   ​អង់ស៊ីម​ថ្លើម​ក្នុង​ឈាម​កើនឡើង​
–  ​អស់កម្លាំង​
–  ​មិន​ឃ្លាន​អាហារ​
–   ​ស្រក​ទម្ងន់​
–   ​ដោះ​បុរស​រីក​ធំ​
–   ​បាតដៃ​ទៅជា​ក្រហម​
–    ​ឈាម​ក្រ​កក​
–  ​សរសៃឈាម​នៅ​ស្បែក​បែកៗ​ដូច​សម្បុក​ពីងពាង​
–  ​ឈឺ​ក្នុង​ពោះ​
–  ​លាមក​ស្លេក​
–    ​ហូរ​ឈាម​ពី​បំពង់​លើ​ក្រពះ​
–   ​ស្បែក និង​ភ្នែក​ទៅ​ជា​លឿង​
–    ​វង្វេងវង្វាន់​
– ​សន្លប់​៕អត្ថបទដោយ៖ អ៊ាង សុផល្លែត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here