មានដឹងទេថា… ការទទួលទានប្រៃពេកនឹងបង្កឱ្យអ្នកប្រឈមមុខខ្ពស់នឹងជំងឺអ្វីនោះ?

244

ការសិក្សា​មួយ​បាន​បង្ហាញថា អំបិលអាច​នឹងមាន​ទំនាក់ទំនងយ៉ាង​ជិតស្និទ្ធ​បំផុតទៅនឹង​ជំងឺ​លើស​សម្ពាធ​ឈាម ដែល​នេះគឺ​មានន័យថា អ្នក​ដែល​ចិត្ត​ញ៉ាំ​ប្រៃនឹង​ប្រឈមមុខ​ខ្ពស់ក្នុង​ការកើត​ជំងឺ​លើស​សម្ពាធ​ឈាម​។

 

ជំងឺលើសសម្ពាធឈាម គឺជាជំងឺដែលកើតច្រើនបំផុត នៅទូទាំងពិភពលោក ហើយបើតាមការសិក្សា ប្រជាជនចក្រភពអង់គ្លេសប្រហែលជា ៣០ភាគរយ កំពុងមានបញ្ហានេះ​ ទោះបីជាយ៉ាងណាក្តីន្ទស្សន៍ទម្ងន់ (BMI) ជាមូលហេតុចំបង ដែលធ្វើឲ្យអ្នកប្រឈមនឹងជំងឺលើសសម្ពាធឈាម

 

អ្នកស្រាវជ្រាវបានសង្កត់ធ្ងន់ថា ការមិនឲ្យលើសទម្ងន់ទើបជាគោលដៅចំបង ដើម្បីឲ្យប្រជាពលរដ្ឋចៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ​ ក្រៅពីជំងឺលើសសម្ពាធឈាម ការញ៉ាំប្រៃក៏អាចបណ្តាលឱ្យខូចសុខភាពសរីរាង្គផ្សេងទៀតដែរ ដូចជា ជំងឺតម្រងនោម ខួរក្បាល និងស្ត្រេជាដើម

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here