មមាញខ្មោច ជាឱសថពិសេសដែលយើងមិនបានដឹង

3116

មមាញខ្មោច ជាឱសថពិសេសដែលយើងមិនបានដឹង!

ជួយព្យាបាល រលាកត្រចៀក ឈឺក្បាល រោគស្គមរីងរៃរបស់ស្រ្ដី

ឈឺថ្លើមភ្នែកឡើងលឿង ស្បែកឡើងលឿងយ៉ាងពូកែ

ជួយស៊ែរចែកគ្នាដឹងផង

អត្ថបទដោយ៖ អ៊ាង សុផល្លែត Facebook.com/SOPHALLETH
+ ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល ។


+ ការព្យាបាលៈ

-​រុក្ខជាតិទាំងមូលៈ ព្យាបាលហើមពោះ រាគ ឈឺពោះ បូស រោកសើរស្បែក បុកយកទឹកបន្តក់ត្រចៀកព្យាបាលរលាកត្រចៀក ឈឺក្បាល។


-ឫសៈ ឃាត់ឈាម ឈាមជើងធ្មេញ  រោគស្គមរីងរៃរបស់ស្រ្ដី ផ្សះស្បូនក្រោយឆ្លងទន្លេ។


-ស្លឹកៈ ជួយបណ្ដេញខ្យល់ បន្ទន់លាមក កែឈឺក្បាល ស្លឹកដំបិទឬពូតយកទឹកបន្តក់ កែឈឺត្រចៀក កែរោគរើម បុកលាយអំបិលលាបព្យាបាលឈឺចង្កេះ។ 
-ផ្លែៈ ទំលាក់ព្រូន បញ្ចុះទឹកនោម។

ការប្រើប្រាស់៖​ ១០-១៥ក្រាមដាំទឹកហូបក្នុង១ថ្ងៃ។

    

ដកស្រង់ពី សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល

លើសពីនេះទៅទៀត មមាញខ្មោចអាចជួយព្យាបាល ឈឺថ្លើមភ្នែកឡើងលឿង ស្បែកឡើងលឿងបានយ៉ាងពូកែដោយយកដើមផ្កាមមាញខ្មោច ផ្កាពណ៌លឿង ហាលអោយស្ងួតដាំទឹកផឹក។

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

 

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here