មនុស្សស្លាក់ ឬខក់គួរសង្គ្រោះបន្ទាន់ដោយរបៀបណា ?

579

ការ​ខក់​នេះ​កើតឡើង​នៅ​ពេល​មាន​របស់​អ្វីមួយ​ស្ទះ​ផ្លូវដង្ហើម៖​
​-​វា​អាច​ជា​ការស្ទះ​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ខួរក្បាល​ ; ចំពោះ​មនុស្ស​ធំ កា​រខ​ក់កើតឡើង​ដោយសារ​អាហារ​
​ចំពោះ​ក្មេង វា​អា​ក៏​អាច​កើតឡើង​ក្នុងការ​លេប​របស់​អ្វី​មួយ​ដែរ​
ការ​ខក់​អាចជា​រឿង​មួយ​គ្រោះថ្នាក់​ដល់​ជីវិត​បាន​បើសិនជា​គ្មាន​ការជួយ​សង្គ្រោះ​បឋម​ទេ​

មូលហេតុ
-លេប​អាហារ​ដែល​មាន​ទំហំ​ធំៗ ​; ការ​លេប​អាហារ​ដែល​មិន​បាន​ទំពារ​ម៉ត់​ល្អ​;​ញ៉ាំ​អាហារ​លឿន​ពេក​
ការ​ញ៉ាំ និង​ការនិយាយ​;​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​មុនពេល​ញ៉ាំ​អាហារ​;​ពាក់​ធ្មេញ​
​ ​មិន​យកចិត្តទុកដាក់​ចំពោះ​កូន​តូចៗ​;​ការដើរ ឬ​លេង​នៅពេល​មាន​អាហារ​ក្នុង​មាត់​
រោគសញ្ញា​
-​យកដៃ​ច្របាច់ក​ខ្លួនឯង​;ពិបាក​ដកដង្ហើម​;​មាន​សម្លេង​ពេល​កំពុង​ដកដង្ហើម​;​មិន​អាច​ក្អក​បាន​
​ស្បែក ក្រចក និង​បបូរមាត់​ប្រែ​ទៅជា​ស្វាយ​;​សន្លប់​

ការព្យាបាល​
​   ប្រើ​វិធី Heimlich Maneuver និង CPR -2 Technique

បើសិន​ជា​មនុស្ស​ម្នាក់​មិន​អាច​និយាយ​បាន​ទេ ចូរ​ធ្វើ​វិធី Heimlich Maneuver
​វិធី​នេះ គឺជា​ការ​សង្កត់​បង្ខំ​ឱ្យ​សន្ទះ​ខណ្ឌ័​ទ្រូង និង​ពោះ រុញ​ទៅ​សួត​វិញ​
​បង្កើត​ជា​ការ​ក្អក​សប្ប​និមិត្ត​
ការធ្វើ Heimlich Maneuver លើ​មនុស្ស​កំពុងតែ​ឈរ​
​   ​ចូរ​ឈរ​នៅ​ពីក្រោយ​អ្នកជំងឺ​
​ប្រអប់ដៃ​ទាំងពី​ក្តាប់​ចូលគ្នា​
​ដាក់​កណ្តាប់ដៃ​ទាំងនោះ​នៅ​ពីក្រោម​ឆ្អឹងជំនី ប៉ុន្តែ​ត្រូវ​ឱ្យ​មេដៃ​ទៅមុន​
​ប្រើ​កម្លាំង​ប្រអប់ដៃ​មួយទៀត​ទប់​កណ្តាប់ដៃ​មួយ​ដែល​ប៉ះ​ក្រោម​ឆ្អឹងជំនី​
​ដៃ​ដែល​នៅសល់​ធ្វើ​ម៉េច​មិន​ឱ្យ​ប៉ះ​ឆ្អឹងជំនី​ឡើយ​
​ចូរ​ប្រើ​កម្លាំង​រុញ​កណ្តាប់ដៃ​ចូលក្នុង និង​ឡើងលើ​ចំនួន​បួន​ដង​
​ចូរ​ធ្វើ​បែប​នេះ​រហូតដល់​អ្នក​ជំងឺ​ខ្ជាក់​របស់​ដែល​ឆ្លាក់​នោះ​ចេញ​រួច​៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here