មកស្គាល់រុក្ខឱសថបុរាណខ្មែរយើងមួយទៀត ទាល់ខ្លាំងអាចប្រើបាន!

535

រុក្ខឱសថ៖ រង្គ
លក្ខណៈរុក្ខជាតិ ៖ ប្រភេទដើមឈើធំ កំពស់ពី១០-២០ម សំបករលោងជ័រពណ៌លឿងដូងរមៀត មែកធ្លាក់សំយោកចុះក្រោម ពេលខ្ចីមែកជ្រុង។

Image may contain: tree, plant, sky, outdoor and natureImage may contain: plant, outdoor and nature

Image may contain: plantImage may contain: 1 person, plant and nature
ស្លឹក ៖ រលោង រាងពងក្រពើស្រួចចុង ស្លឹកដុះទល់ទងគ្នាបណ្ដោយពី១០-២០សម ទទឹងពី៣-១០សម។

Image may contain: plant, tree, flower, outdoor and natureImage may contain: plant, nature and outdoor

ផ្កា ៖ ផ្កាឈ្មោលដុះតាមប្រគាបស្លឹក តែឯងឬ ផ្ដុំគ្នាមានពី៣-៦ផ្កា ត្របកផ្កាពណ៌លឿងកេសរដូចក្បាលដែកគោលផ្ដុំគ្នាជាច្រើន។ ផ្កាញីចេញតាមប្រគាបស្លឹក ផ្កាទោលធំជាងផ្កាឈ្មោល។

Image may contain: plant, food and natureImage may contain: plant and natureImage may contain: nature
ផ្លែ ៖ រាងមូលរោម១សរសៃនៅចុងផ្លែ បន្តាត់ផ្ចិត ២.៥សម មាន៤ថត ក្នុងថត១មានគ្រាប់១។ គ្រាប់វាប្រវែង១.៥-២សម រាងមូលវែងក្ងក់បន្តិចផ្លែខែ២-៣។

Image may contain: fruit and outdoorImage may contain: plant, fruit, outdoor and nature
កន្លែងដាំដុះ ៖ ដុះដោយខ្លួនឯង តាមតំបន់ភ្នំ។
ផ្នែកប្រើប្រាស់ ៖ ជ័រគ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះ ពោរពេញទៅដោយជ័រខាប់ មានពណ៌លឿងចាស់លាមក ទំលាក់តរញ្ញា គេកម្រប្រើតែឯង គេច្រើនប្រើលាយជាមួយ រុក្ខជាតិដទៃទៀត។

Image may contain: food-ប្រើខាងក្រៅលាបពិសរបួស ដំបៅក្លាយ។
កំរិតនិងរបៀបប្រើ ៖ ០.៩០-០.៩៥ក្រាម ក្នុង១ថ្ងៃ ប្រើជាថ្នាំគ្រាប់ ឬជាថ្នាំងម្ស៉ៅសម្រាប់លេប។
បើប្រើលើសកំរិតពី០.៣-០.៥ក្រាម ធ្វើអោយយើងបិតជើងធំ មិនឈប់ឈរហើយចុកពោះទៀត។
-ប្រើដល់កំរិត ៤ក្រាម អាចធ្វើអោយអន្តរាយដល់ ក្រពះពោះវៀន អាចគ្រោះថ្នាក់ដល់ស្លាប់។

No photo description available.

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here