ភ្លេចនំនេះនៅ!!វិធីធ្វើនំគ្រក់ !

132

នំគ្រក់ គឺ​ម្យ៉ាង​ដែលគេ​តែង​តែ​ធ្វើ​​ញ៉ាំនៅ​ពេល​ដែល​ជួប​ជុំ​មិត្ត​ភក្តិ ឬក្រុម​គ្រួសារ ជា​ពិសេស​វាកាន់​តែ​មាន​រស់​ជាតិ​ឆ្ងាញ់​ពិសា​នៅ​ពេល​ដែល​ស្រូប​​ជាមួយ​នឹង​ទឹក​ជ្រលក់។

+ គ្រឿងផ្សំ- ម្សៅ (ខ្សាយ) – បាយកក- ស្លឹកខ្ទឹម  ដើម​ហាន់​តូចៗ- ខ្ទិះដូង (ដើម) – ខ្ទិះដូង (ចុង)
– អំបិល- ប្រេងឆាឬ ខ្លាញ់ជ្រូក+ វិធីធ្វើ
១. ជាដំបូង​អ្នក​ត្រូវ​យក​​ ម្សៅ, ខ្ទិះដូង (ខ្ទិះចុង), បាយកក, អំបិល ​និងទឹក ដាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ក្រឡុកប្រហែល​ជា​ ៣ ​នាទី។
២. បន្ទាប់​ពី​ដាក់​ក្នុង​ម៉ាស៊ីន​ក្រ​ឡុក​រួច​ហើយ​ អ្នក​ត្រូវ​យក​ស្លឹក​ខ្ទឹម​មក​បន្ថែម​ពី​លើម្សៅ​ ហើយ​កូរ​វា​បញ្ចូល​ស្មាន​មើល​កុំ​ឲ្យ​រាវ​ពេក។
៣. យក​ឆ្នាំង​ចាក់​នំ​គ្រក់​ដាក់​ឲ្យ​ក្តៅ​លាប​ប្រេង​ឆាឬខ្លាញ់ជ្រូក ​បន្តិច បន្ទាប់​មក​ដាក់​ម្សៅ​ចូល​គ្រប​ទុក​ប្រហែល​ ៣-៤ នាទី បន្ថយ​កំដៅ​ ៣ នាទី​ក្រោយ​មក​ពេល​ដែល​នំ​ឆ្អិន​ម្ខាង​ត្រូវ​យក​ម្ខាង​ទៀត​ នៅ​ពេល​ដែល​ឆ្អិន​ទាំង​សង​ខាង​ហើយ​ទើបយក​ចេញ​ ធ្វើដូច​នេះ​ទាល់​តែ​អស់​ម្សៅ។
+ ទឹកជ្រលក់
មាន​គ្រឿងផ្សំដូច​ជា​ ទឹក​ត្រី ១ ស្លាបព្រាបាយ, ស្ករស ២ ស្លាបព្រាបាយ, ទឹក ៣ ស្លាបព្រាបាយ, ទឹក​ខ្មេះ ១ ស្លាបព្រាបាយ, ខ្ទឹមស ៥ កំពឹស (ចិញ្ច្រាំម៉ដ្ឋ), ម្ទេស(ហាន់រួច) ដាក់​ចូល​ក្នុង​ចាន​ចង្កឹះ​មួយកូរវា​បញ្ចូល​គ្នា​ឲ្យ​រលាយ​ នៅ​ពេល​ដែល​ញ៉ាំ​ចាំ​អ្នក​បន្ថែម​ខ្ទិះ​ដូង (ដើម) ចូលក្នុងទឹកជ្រលក់។សម្រួលអត្ថបទដោយ៖ខ្ទឹមស

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here