ភេសជ្ជៈ ដែលអាចបង្កបញ្ហា បើផឹកក្រោយបាយល្ងាច!!

156

តើ​ក្នុង​ចំណោម​ពួក​យើង មាន​ប៉ុន្មាន​នាក់​ទៅ​ដែល​ដឹង​ថា គ្រឿង​ភេសជ្ជៈ​ដែល​ល្អ​ពេល​ថ្ងៃ​ទាំង​នេះ បែរ​ជា​មិន​ល្អ​ចំពោះ​រាងកាយ​នៅ​ពេល​យប់​នោះ ជាពិសេស​គឺ​ក្រោយ​ពេល​បាយ​រួច​តែ​ម្ដង។ រួច​ហើយ​​ព្យាយាម​កាត់បន្ថយ ប្រសិន​បើ​អ្នក​តែង​ផឹក​ភេសជ្ជៈ​ទាំង​នេះ​ពេល​យប់​រាល់​ថ្ងៃ៖

១. ទឹក​ដោះ​គោ​ឆៅ​សុទ្ធ៖ទឹក​ដោះ​គោ​គឺ​ជា​ភេសជ្ជៈ​ដែល​សំបូរ​ទៅ​ដោយ Canxi ល្អ​បំផុត​សម្រាប់​ឆ្អឹង។ យ៉ាងណាក្ដី ទឹក​ដោះ​គោ​ឆៅ​សុទ្ធ ចំរាញ់​ពី​សត្វ​គោ​ដែល​មិន​ទាន់​ឆ្លង​កាត់​ការ​វេច​ខ្ចប់​នោះ គឺ​មាន​អត្រា cholesterol ខ្ពស់​ខ្លាំង​ដែល​មិន​គួរ​បរិភោគ​ក្រោយ​ពេល​បាយ​ល្ងាច​ឡើយ ព្រោះ​ងាយ​នឹង​លើស​ឈាម​ខ្លាំង។

២. កាហ្វេ និង​គ្រីម​ស្រស់៖កាហ្វេ និង​គ្រីម​ស្រស់​បាន​ក្លាយ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​នៅ​ក្នុង​ស្រទាប់​យុវវ័យ។ យ៉ាងណាក្ដី គ្រឿង​ផឹក​នេះ​មិន​ស័ក្ដិសម​នឹង​ផឹក​ពេល​យប់​ឡើយ ត្បិត​គ្រីម​ស្រស់​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រេង។ សារធាតុ​នេះ​នឹង​ធ្វើ​ឲ្យ​យើង​ពិបាក​ដើរ​ខ្យល់ ពិបាក​រំលាយ​អាហារ និង​ពិបាក​គេង។

៣. ទឹក​ដូង៖ទឹក​ដូង​គឺ​ល្អ​បំផុត​នៅ​ពេល​អាកាសធាតុ​ក្ដៅ ព្រោះ​ដូង​ផ្ទុក​ធាតុ​ត្រជាក់​ច្រើន។ យ៉ាងណាក្ដី ប្រភេទ​ទឹក​នេះ​ផ្ទុក​ជាតិ​រ៉ែ​ច្រើន ងាយ​ធ្វើ​ឲ្យ​មនុស្ស​បត់​ជើង​ច្រើន​ពេល​យប់ បង្ក​ឲ្យ​រាងកាយ​ពិបាក​គេ។

៤. ភេសជ្ជៈ​មាន​ហ្គាស៖ទោះ​បី​ជា​ចង់​យ៉ាងណាក៏ដោយ ក៏​មិន​គួរ​ផឹក​ទឹក​មាន​ហ្គាស​ពេល​យប់​ដែរ ព្រោះ​វា​នឹង​បំផ្លាញ​ក្រពះ​របស់​អ្នក។ សម្រាប់​អ្នក​ដែល​ទល់លាមក និង​មាន​ជាតិ​អាស៊ីត​ខ្ពស់ រឹត​តែ​គួរ​ជៀស​ប្រភេទ​ទឹក​នេះ​​ទៅទៀត។

៥. ទឹក​សូដា៖បើ​សិន​ជា​ថា ទឹក​ក្រូច​មាន​ជាតិ​អាស៊ីត​ខ្ពស់​នោះ សូដា​មាន​ផ្ទុក​ជាតិ​អាស៊ីត​ខ្ពស់​ជាង​ទឹក​ក្រូច​ឆ្ងាយ​ណាស់។ សម្រាប់​អ្នក​ឈឺ​ក្រពះ ឬ​ក្រពះ​ខ្សោយ​បើ​មិន​ចង់​ឆាប់​ទៅ​ទេ ហាម​ដាច់​ខាត​បរិភោគ​ប្រភេទ​ទឹក​នេះ។

៦. ទឹក​ក្រូច​ច្របាច់៖ទឹក​ក្រូច​មាន​អត្ថប្រយោជន៍​ជំនួយ​ឲ្យ​ងាយ​បត់​ជើង​តូច ដូច​នេះ​បើ​ផឹក​ទឹក​ក្រូច​ពេល​យប់ អ្នក​នឹង​ត្រូវ​ឡើង​បត់​ជើង​ច្រើន​ដង។ បន្ថែម​ពី​នេះ ទឹក​ក្រូច​ធ្វើ​ឲ្យ​អ្នក​ចេញ​ទឹក​មាត់​តិច បង្ក​ឲ្យ​ស្ងួត​មាត់​ពេល​គេង។ បើ​ផឹក​ទឹក​ក្រូច​ហើយ មិន​ដុះ​ធ្មេញ អាស៊ីត​របស់​ក្រូច​នឹង​កាត់​កំបោរ​ធ្មេញ​អស់៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here