ភាពអស្ចារ្យនៃការព្យាបាល ដោយផឹកទឹក

6458

សហព័ន្ធសុខាភិបាលជប៉ុនបានចេញផ្សាយការព្យាបាលជំងឺដោយទឹក យោងតាមរបាយការណ៍បានអោយដឹងថា មានអត្រាជោគជ័យ ១០០% សំរាប់ការព្យាបាលជំងឺខាងក្រោម៖

១​-ប្រកាំង លើសឈាម ខ្វះកោសិកាឈាមក្រហម ”ខ្វិន” កំរើកមិនបាន ធាត់ជ្រុល

រូបភាព៖ ជំងឺប្រកាំង

រូបភាព៖ ខ្វះកោសិកាឈាមក្រហម

រូបភាព៖ ធាត់ជ្រុល

២-ក្អក រលាកទងស្ងួត របេង

៣-ឈឺក្បាល ឈឺចុកចាប់ខ្លួនប្រាណ បេះដូងលោតញាប់ និងបញ្ហាប្រព័ន្ធបេះដូង

៤-ជំងឺរលាក និងជំងឺដទៃទៀត ដែលទាក់ទងនឹងក្រលៀន តម្រងនោម និងថ្លើម

រូបភាព៖ ក្រលៀន

រូបភាព៖ តម្រងនោម

រូបភាព៖ ថ្លើម

៥-បរិមាណច្រើនហួសនៃជាតិអាស៊ីត ជាតិហ្គាស ទល់លាមក ឫសដូងបាត ទឹកនោមផ្អែម

៦-ជំងឺផ្សេងៗទៀតដែលទាក់ទងនឹង ភ្នែក ត្រចៀក ច្រមុះ បំពង់ក

៧-ជំងឺរដូវមិនទៀងរបស់ស្រ្តីភេទ។

ការព្យាបាល

-​រៀងរាល់ថ្ងៃភ្ញាក់ពីព្រលឹមអុលមុនពេលលុបមុខ គប្បីផឹកទឹកក្តៅឧណ្ហៗប្រមាណ ៤កែវ  ដែលមានចំ​​នុះ ១៦០ មីលីលីត្រ

-រង់ចាំ ៤៥នាទី សឹមលោកអ្នកលុបលាងមុខសំអាតប្រាណ និងបរិភោគអាហារ។ លោកអ្នកអាចបរិភោគ ឬផឹកទឹកតាមធម្មតា

-នៅចន្លោះ ១៥នាទី ក្រោយពេលទទួលទានអាហារព្រឹក ថ្ងៃត្រង់ និងល្ងាច លោកអ្នកអាចបរិភោគ ឬផឹកអ្វីផ្សេងបាន ​ តែក្រោយ១៥នាទីនោះរួច លោកអ្នកពុំគប្បីបរិភោគ ឬផឹកអ្វីមួយក្នុងអំឡុងពេលពីរម៉ោង

-អ្នកជំងឺចាស់ជរាអាចពិបាកផឹកទឹកអស់៤កែវភ្លាមៗ  ក្នុងការព្យាបាល ជាបថមគេអាចចាប់ផ្តើមទទួលទានទឹកបន្តិចម្តងៗ និងបង្កើនជាលំដាប់ដរាបណាគ្រប់ ៤កែវ តាមការណែនាំ។

លទ្ធផលសំរាប់ការពិសោធន៍នៃការព្យាបាលដោយទឹកបានបង្ហាញអោយឃើញនៅលទ្ធផលនៃការជាសះស្បើយនៅជំងឺខាងក្រោម៖

១- លើសឈាម ៣០​ ថ្ងៃ              ២- ទឹកនោមផ្អែម​​ ៣០ ថ្ងៃ

៣- មហារីក ៦ ខែ                       ៤- ក្រពះ​ ១០ ថ្ងៃ

៥- ទល់លាមក ១០ ថ្ងៃ               ៦- របេង ៣ ខែ

-ចំពោះលោកអ្នកដែលមានជំងឺរលាកសន្លាក់ អនុវត្ដតែ ៣ថ្ងៃ ក្នុងកំឡុង​សប្តាហ៍ដំបូង​ និង​រាល់ថ្ងៃនៅសប្ដាហ៍បន្ទាប់មក

-វិធីព្យាបាលនេះមិនមានផល់ប៉ះពាល់អ្វីទេ គ្រាន់តែធ្វើឲ្យយើងនោមញឹកញាប់បន្ដិច

-នៅប្រទេសចិន និងជប៉ុនគេនិយមផឹកទឹកតែក្ដៅ ពេល និងក្រោយពេលទទួលទានអាហារ។

*​ទឹកត្រជាក់នឹងធ្វើឲ្យកកសារធាតុទាំឡាយដែលយើងទើបនឹងបរិភោគ ហើយក៏វាធ្វើអោយដំណើរការរំលាយអាហារធ្លាក់ចុះផងដែរ

-នៅពេលសារធាតុកកទាំងនោះមានប្រតិកកម្មជាមួយអាស៊ីត វានិងបំបែក ហើយសំរប និងតោងជាប់ជាមួយពោះវៀន ហើយវាក្លាយជាខ្លាញ់ ដែលអាចបង្កអោយមានរោគមហារីក​។ ដូច្នេះ គប្បីបរិភោគទឹកស៊ុបក្ដៅ ឬទឹកក្ដៅឧណ្ហក្រោយពេលពិសារអាហាររួច​ ដូច្នេះ យើងមិនមានជំងឺទេ។ សូមកុំព្យាបាលជំងឺស្រេកទឹកនេះដោយថ្នាំ ។

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

រក្សាសិទ្ធិដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here