ព្យាបាលនោមតិច ឈឺសន្លាក់ឆ្អឹង ខ្វះគ្រាប់ឈាម ដំបៅក្នុងមាត់ គ្រុនពោះវៀនរ៉ាំរៃលេបថ្នាំមិនជា!

1965

#មន ជាឱសថព្យាបាលជំងឺតាំងពីឫសរហូតដល់ចុងស្លឹក

ព្យាបាលនោមតិច ឈឺសន្លាក់ឆ្អឹង ខ្វះគ្រាប់ឈាម

ដំបៅក្នុងមាត់ គ្រុនពោះវៀនរ៉ាំរៃលេបថ្នាំមិនជា!

អត្ថបទដោយ៖ អ៊ាង សុផល្លែត

Facebook.com/SOPHALLETH

*ការព្យាបាល៖

ស្លឹក៖ មានប្រសិទ្ធភាពព្យាបាលតឹងច្រមុះ ក្អក គេងមិនលក់ កម្រិត១៨ក្រាម ដាំទឹក១លីត្រផឹកក្នុង១ថ្ងៃ។

សំបកឫស៖ ព្យាបាលហឺត នោមតិច ឈឺសន្លាក់ឆ្អឹង និឈឺក្នុងឆ្អឹង  កម្រិតប្រើ ១២ក្រាម ដាំទឹក១លីត្រផឹកក្នុង១ថ្ងៃ។

ផ្លែទុំ៖ ត្រាំស្រា ឬធ្វើជាទឹកស៊ីរ៉ូ សម្រាប់ព្យាបាលជំងឺខ្វះគ្រាប់ឈាម និងជួយឲ្យភ្លែកភ្លឺច្បាស់ កម្រិតប្រើ ២០ក្រាម ក្នុង១ថ្ងៃ។ ទឹកស៊ីរ៉ូអំពីផ្លែទុំ ធ្វើជាថ្នាំបៀមព្យាបាលឈឺបំពង់ក និថដំបៅក្នុងមាត់។

ឯកសារយោង៖ មជ្ឍមណ្ឌលជាតិស្រាវជ្រាវវេជ្ជៈសាស្ត្របូរាណ្យ

*សម្រាប់ព្យាបាលជំងឺគ្រុនពោះវៀនរ៉ាំរៃ ព្យាបាលមិនជា៖

វិធីធ្វើ៖

  • យកស្លឹកមនស្រស់ល្អប្រមាណ១៥-២០សន្លឹក បុកឲ្យម៉ដ្ឋ
  • លាយជាមួយទឹកដូង១ផ្លែ
  • ច្រោះយកកាកចេញ។

វិធីប្រើប្រាស់

  • ហូបទឹកនេះឲ្យអស់សម្រាប់១ថ្ងៃ។

លទ្ធផល

  • ហូបបាន៥ថ្ងៃទៅ១អាទិត្យ លោកអ្នកនឹងបានជាសះស្បើយ និងព្យាបាលលាប់គ្រុនពោះវៀនទៀតផង។

** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សូមរក្សាទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទខ្ញុំទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here