ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ព្យាបាលនិងការពារសម្លាក!!

31-May-2018 12:15 PM

រូបភាព


ដោយ: Uddam

សម្លាក​គឺ​កើតឡើង​ដោយសារតែ​មាន​របួស ការ​មុត​ទៅលើ​ស្បែក ឬក៏​មាន​បញ្ហា​ជម្ងឺ​សើ​ស្បែក អាប់​សែ​ឬ​បូស ឬ​ការ​រលាក ជម្ងឺ​ត្រអក​ជាដើម​។​និយាយ​រួម​សម្លាក​គឺ​កើតឡើង​ដោយសារតែ​មាន​ការប៉ះពាល់​ជ្រៅ​ដល់​ស្រទាប់​ទី​ពីរ​របស់​ស្បែក ដែល​បង្ក​ឱ្យ​មាន​ឈាម ឬក៏​របួស ទើប​ក្លាយទៅជា​សម្លាក​។​

1- សម្លាក​ធម្មតា ៖ គឺជា​សម្លាក​ដែល​រាបស្មើ ហើយ​មាន​ពណ៌​ស្រដៀង​នឹង​ស្បែក​។​
2- សម្លាក​ខ្លាំង ៖ មាន​លក្ខណៈ​ប៉ោង​ឡើង មើល​ឃើញ​យ៉ាង​ច្បាស់​ជាង​សម្លាក​ធម្មតា​។​
3-សម្លាក​ផ្លែ ៖ ជា​សម្លាក​ដែល​ប៉ោង​ឡើង​ខ្លាំង និង​រាលដាល​ធំ​ជាង​ស្នាមរបួស​។សម្លាក​ប្រភេទ​នេះ​ច្រើន​កើត​នៅ​លើ បុគ្គល​មួយចំនួន​ ដែល​មាន​ហ្សែ​ន​កំណត់ ភាគច្រើន​គឺជា​ជនជាតិ​ស្បែក​ខ្មៅ ដូចជា​អា​ព្រិក ឬ​អាស៊ី​ដែល​មាន​សម្បុរ​ស្រអែម​។​​វិធី​ព្យាបាល​សម្លាក​៖​តាម​ធម្មតា​ សម្លាក​មិន​អាច​ធ្វើការ​ព្យាបាល​ ឱ្យ​បាត់​ទាំង​ស្រុង​បាន​នោះ​ទេ តែ​អាច​ធ្វើការ​ព្យាបាល​ ដោយ​សម្រួល​សម្លាក ដើម្បី​ឱ្យ​មើល​ទៅ​មាន​រាង​តូច ឬ​ស្រាល​ជាង​មុន​។សម្លាក​អាច​សម្រួល​បាន​តាម​វិធីសាស្ដ្រ​ផ្សេងៗ ដូចតទៅ​។​
– ​ការវះកាត់ ៖ គឺ​វះកាត់​ដើម្បី​សម្រួល​ សម្លាក​ដែល​ធំ​ឱ្យទៅ​ជា​ខ្សែ​។​
– ​ការ​ខាត់​ស្បែក ៖ គឺ​ដើម្បី​ឱ្យ​សម្លាក​ មាន​សភាព​រាបស្មើ ​ប្រហាក់ប្រហែល​នឹង​ស្បែក​ធម្មតា​។
– ​ការប្រើឡេ​សឺ ៖ ការប្រើឡេ​សឺ​សម្រាប់​បាញ់​ ដើម្បី​សម្រួល​ដល់​សម្លាក​ ឱ្យ​មាន​សភាព​ធម្មតា មិន​ប៉ោង​។​
– ការចាក់​ថ្នាំ ៖ ដើម្បី​ឱ្យ​សម្លាក​ស្វិត​រួម​ទៅ​ជា​តូច​។​
– ការប្រើ​ម្ជុល​តូចៗ ៖ គេ​ប្រើ​ម្ជុល​តូច​យក ​ទៅ​ចាក់​នៅ​លើ​ស្បែក ​ដែលមាន​ស្នាម ដើម្បី​ឱ្យ​ស្នាម​ចែក​គ្នា​ ទៅ​ជា​បំណែក​តូចៗ​។​​វិធី​ការពារ​កុំឱ្យ​កើត​មាន​សម្លាក​៖វិធី​ការពារ​កុំឱ្យ​មាន​សម្លាក​ គឺ​ការពារ​កុំឱ្យ​មាន​របួស ព្រោះ​របួស​កាន់តែ​ធំ ឬ​កាន់តែ​ជ្រៅ អាច​ធ្វើឱ្យ​ស្នាម​សម្លាក​កាន់តែ​ធំ​ដែរ​។លោកអ្នក​ត្រូវ​ការពារ​ មេរោគ​ឆ្លង​នៅលើ​របួស ព្រោះ​អាច​ឱ្យ​មាន​ស្នាមរបួស​កាន់តែ​ធំ ហើយ​ជ្រៅ​ដែល​បន្សល់​នូវ​ស្នាម សម្លាក​ធំ​ដែរ​៕                                          សម្រួលអត្ថបទដោយ៖ខ្ទឹមស