ព្យាបាលដៃប្រេះដោយវិធីងាយៗនេះ!

157

១-ក្រែមរក្សាសំណើម៖ប្រើក្រែមរក្សាសំណើមនៅស្បែកដៃ ២-៣ ដងក្នុងមួយថ្ងៃ ដើម្បីឲ្យស្បែកមានសំណើម ហើយឈប់ប្រេះ។ អាចប្រើក្រែមរក្សាសំណើមជាប្រភេទ សម្រាប់លាបដៃតែម្ដងដើម្បីបានប្រសិទ្ធភាពខ្ពស់។

២-ចាំបាច់ត្រូវពាក់ស្រោមដៃរាល់ពេលប៉ះនឹងសាប៊ូ៖អ្នកគួរណាស់ចេះប្រើស្រោមដៃពេល បោកខោអាវ ឬលាង ចានអីជាដើម។ ធ្វើបែបនេះទើបដៃចៀសផុតពីការត្រូវសាប៊ូដែលធ្វើឲ្យស្បែកស្ងួតប្រេះបែក។

៣-អប់ដៃឲ្យទន់ពេលគេង៖ពេលយប់ឡើងមុនចូលគេងអ្នកគួរតែលាបក្រែមរក្សាសំណើមស្បែកដៃ រួចពាក់ស្រោមដៃឬរុំក្រណាត់ទន់ៗធ្វើយ៉ាងណាឲ្យហប់រួចទុកមួយយប់ ពេលព្រឹកឡើងសឹមដោះចេញ អ្នកនឹងមានអារម្មណ៍ថា ស្នាមប្រេះលើដៃបានកាត់បន្ថយ ហើយស្បែកទន់ជាងមុន។៤-ករណីស្ងួតខ្លាំងប្រេះចេញឈាម៖ក្នុងករណីស្បែកស្ងួតខ្លាំង ធ្វើឲ្យប្រេះមានចេញឈាមផងនោះវាប្រហែលអាចជាអាការប្រតិកម្ម អ្នកគួរសាកល្បងប្រើក្រែមឬឡេលាបខ្លួន ដែលមានផ្ទុកសារជាតិ hydrocortisone វានឹងជួយធ្វើឲ្យអ្នកឆាប់ជាសះស្បើយ។

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here