ព្យាបាលជំងឺទាស់រីងរៃ ឫសដូងច្រមុះ បំបាត់ជាតិពុលពីថ្លើម រលាកថ្លើម គ្រុនក្ដៅញាក់ ទាស់រីងរៃមិនដឹងមុខ រលាកពោះវៀន ទឹកនោមផ្អែម

7239

ប្រក់ផ្លែ ដើមវាតូចទេតែជាឱសថដ៏មហាសាលជួយប៉ូវ និងបំបាត់ជាតិពុលពីថ្លើមរលាកថ្លើម ជំងឺថ្លើមប្រភេទ B ព្យាបាលគ្រុនក្ដៅញាក់ ទាស់រីងរៃមិនដឹងមុខ ឫសដូងច្រមុះ លាកពោះវៀនទឹកនោមផ្អែម! ជួយស៊ែរចែកគ្នាដឹងផង ដើមនេះស្រួលរកណាស់!

ដើមប្រក់ផ្លែជួយការពារការខូចថ្លើមពីសារធាតុពុលផ្សេងៗនិងការសេពគ្រឿងស្រវឹងដែលធ្វើឲ្យប៉ះពាល់ថ្លើមរបស់យើង។ ជួយកាត់បន្ថយពីជម្ងឺមហារីកថ្លើម ដោយធ្វើឲ្យកោសិកាមហារីកលូតលាស់យឺត ប៉ុន្តែវាមិនសំលាប់កោសិកាមហារីកដោយផ្ទាល់ឡើយ។ ជួយព្យាបាលរលាកពោះវៀន រាគមួល រលាកថ្លើម រលាកផ្លូវនោម ហើមទឹក ឈឺភ្នែក គ្រុនចាញ់គ្រុនក្តៅ។ ជួយកម្ចាត់ពិសចេញពីថ្លើម មានគុណប្រយោជន៍ធ្វើឲ្យភ្នែកភ្លឺច្បាស់ រួមទាំងអាចព្យាបាលជំងឺថ្លើមប្រភេទបានលទ្ធផលល្អទៀតផង។

– ដើមប្រក់ផ្លែអាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាមសម្រាប់អ្នកមានជំងឺទឹកនោមផ្អែមជួយសម្រួលដល់ការបត់ជើងតូចបានស្រួល និងជួយបំបាត់ក្រួសក្នុងតម្រងនោម និងបន្ថយសម្ពាធឈាម។ព្យាបាលអាការៈក្តៅខ្លួន ដោយដកដើមប្រក់ផ្លៃលាងអោយស្អាត ច្របាច់ក្នុងទឹកផ្តិលផឹកវាល្វីងមែនតែមានប្រសិទ្ធិភាពណាស់សម្រាប់គ្រុណក្តៅ។
– យើងអាចយកទាំងដើមទាំងឬសវាស្ងួតចំនួនប្រមាណ៣០ក្រាម ដាក់ដាំជាមួយទឹក១កំសៀវពិសា១ឬ២កែវក្នុងមួយថ្ងៃសម្រាប់ជាការការពារ និងជំនួយសុខភាព។


ឯកសារជំនួយ៖ មជ្ឍមណ្ឌលជាតិស្រាវជ្រាវវេជ្ជៈសាស្ត្របូរាណ
វិធីផ្សេងៗដែលបងប្អូនយើងធ្លាប់ប្រើមានប្រសិទ្ធភាព៖
+ព្យាបាលជំងឺទាស់រីងរៃ ទាស់មិនដឹងមុខ
វិធីធ្វើៈ
-បុកស្រស់ប្រមាណ២ឬ៣ដើមតូចល្មមទាំងដើមឫស
-ដាក់ទឹកមួយពែងត្រង់រួចផឹកភ្លាមល្វីងណាស់ផឹកអត់ដង្ហើមលេបពូកែមែនជាច្រើនមុខកើតកូនហើយទាស់មិនដឹងខ្លួនឈឺរីងរៃពូកែខ្លាំងណាស់ ផ្ដាសាយពិតជាត្រូវណាស់


-ជួយព្យាបាលឫសដូងច្រមុះ សាកល្បងយកដើមប្រក់ផ្លែនេះលីងឲ្យស្រួយហើយបុកឲ្យម៉ត់ ដាក់ទឹកសើមៗបិតលើ-សាច់ដុះនោះ ជាវិធីចិនសែបានប្រាប់អាចព្យាបាលឫសដូងដុះក្នុងច្រមុះ។


*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សូមរក្សាទម្រង់អត្ថបទដើមខ្ញុំទាំងស្រុងរាល់អ្នកដែលយកទៅចែករំលែកបន្ត។

អត្ថបទដោយ៖​អ៊ាង សុផល្លែត

អត្ថបទទាក់ទងបន្ថែម៖រកបានហើយ អ្នកដែលឈឺក្បាលញឹកញាប់លេបថ្នាំមិនបាត់!
ឱសថជួយព្យាបាលខួរក្បាលដែលខូចដែលឈឺរ៉ាំរៃឲ្យបាត់ និងជំងឺខ្វះជាតិស្ករដោយមិនអស់ប្រាក់មួយរៀលឡើយ!

*វិធីធ្វើ៖
យកស្លឹកកន្ទ្រាងខែត្រខ្ចីៗប្រមាណ៧-៨សន្លឹក និងស្លឹកម្រុំដែលជាថ្នាំ១០០មុខ លាងទឹកឲ្យស្អាត បុកឲ្យម៉ដ្ឋយកលាយជាមួយទឹកដូងខ្ចី១កែវ រួចច្រោះយកយកទឹកវាហូប១ដងក្នុង១ថ្ងៃ។ ឱសថនេះជួយព្យាបាលខួរក្បាលដែលខូចដែលឈឺរាំរៃឲ្យបានជាធ្វើអោយខូរក្បាលជាល្អដូចដើម
មិនឈឺដូចមុនទៀត និងជំងឺខ្វះជាតិស្ករ ក៏អាចជាបានដែរ ហើយជំងឺក្រពេះពោះវៀនក៏ត្រូវដែរ។
នេះជាវិធីដែលប្អូន Panha Boy Cambodia ធ្វើទទួលបានផលល្អ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here