ព្យាបាលជំងឺត្រអកដោយប្រើផ្លែល្ហុងទុំ!!

1193

ផ្លែ​ល្ហុង​ទុំ ត្រូវបាន​ជីដូន​ជីតា​របស់​យើង ប្រើប្រាស់​ដើម្បី​ព្យាបាល​ស្នាមរបួស រលាក​និង​ជំងឺ​ស្បែក តាំងពី​យូរណាស់​មកហើយ​។ យោងតាម​គេហទំព័រ stylecraze ក៏បាន​ចុះផ្សាយ​ពី​គុណសម្បត្តិ​របស់​ផ្លែ​ល្ហុង នៅក្នុង​ការព្យាបាល​ជំងឺ​ត្រ​អក ( Eczema ) និង​បញ្ហា​រលាក​ស្បែក​រ៉ាំរ៉ៃ ដែលមាន​លក្ខណៈ​បែក​ស្រ​ការ ហើយ​មាន​ពណ៌​ក្រហម​ផងដែរ​។​

​វិធី​ងាយៗ អ្នក​គ្រាន់តែ​យក​ល្ហុង​ទុំ មក​កិន​ឲ្យ​ម៉ត់ ហើយ​បិទ​លើ​បរិវេណ​ស្បែក ដែលមាន​បញ្ហា​ក្នុង​រយៈពេល​កំណត់​ណាមួយ​។ ល្ហុង​ទុំ​ធម្មជាតិ នឹង​ជួយ​កាត់បន្ថយ​ការ​រមាស់​និង​ស្បែក​ក្រហម​។ បន្ថែម​លើ​នេះ អ្នក​ក៏​អាច​ញ៉ាំ​ទឹកដោះគោ ផ្សំ​ពី​ផ្លែ​ល្ហុង​ទុំ​រៀងរាល់ថ្ងៃ​ផងដែរ ដើម្បី​ការពារ​ការកើតមាន​ជំងឺ​ស្បែក​ដូចជា​ជំងឺ​ត្រ​អក និង​បញ្ហា​រលាក​ស្បែក​ដែលមាន​លក្ខណៈ​បែក​ស្រ​ការ ហើយ​មាន​ពណ៌​ក្រហម​ជាដើម​៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here