រូបមន្តធម្មជាតិព្យាបាលការគេងស្រមុក

4829

តើការគេងស្រមុកជាអ្វី ហើយបណ្តាលមកពីអ្វី?

ការគេងស្រមុក ជាសំឡេងរំខាន ដែលកើតឡើងពេលគេងលក់។ វាកើតឡើងដោយសារអណ្តាតក្រអូមទន់ ក្រឡើត សម្រាក ហើយធ្លាក់ទៅត្បៀតបំពង់ខ្យល់ រួមផ្សំនឹងទឹកក្នុងបំពង់ក និងខ្យល់ដង្ហើមចេញចូលតាមផ្លូវដ៏តូចចង្អៀតនេះ បានបង្កើតជាសំឡេងស្រមុកឡើង។ ការគេងស្រមុកបែបនេះ ជាធម្មតាទាក់ទងជាមួយសម្ពាធឈាមខ្ពស់ និងជំងឺបេះដូង។

វាក៏អាចកើតឡើង ប្រសិនបើ៖
-ផ្លូវដង្ហើមរបស់អ្នកត្រូវបានបិទ ជា​ពិសេស គឺនៅពេលដែល អ្នកមានជំងឺផ្តាសាយ
-មានកំហាកច្រើនលើសលប់​នៅក្នុង​បំពង់ ក

-ការឡើងទម្ងន់
-ការផឹកគ្រឿងស្រវឹងច្រើនហួស និងការជក់បារី។

ក្នុងចំណោមមនុស្សវ័យ 30 ទៅ 60 ឆ្នាំ មានបុរស 44 ភាគរយ និង ស្ត្រី 28 ភាគរយគេងស្រមុក។ ដែលជាតួលេខ ខ្ពស់មួយដ៏ខ្ពស់។
វិធីព្យាបាល៖
គ្រឿងផ្សំ៖
ខ្ញីស្រស់ ១ដុំ

ផ្លែប៉ោម ២ផ្លែ

ការ៉ុត ២ មើមតូច

ក្រូចឆ្មារ ១/ ៤ផ្លែ (លើសពីនេះក៏បានតាមចំណង់ចំណូលចិត្ត)។

2. វិធីធ្វើ៖

ក្រឡុក​គ្រឿង​ផ្សំទាំង​អស់នេះ នៅក្នុង​ម៉ាស៊ីន​ក្រឡុក​​ឱ្យ​ម៉ដ្ឋល្អ។

3. វិធីប្រើ៖

ពិសា ២ម៉ោងមុនពេល​ចូលគេង រៀងរាល់ថ្ងៃ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

(រក្សាសិទ្ធិក្នុងការថតចម្លងទៅផ្សព្វផ្សាយបន្តដោយមិនបានទទួលការអនុញ្ញាតពីម្ចាស់គេហទំព័រ និងផេច)

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here