ពេលអ្នកពិបាកចិត្តសាកធ្វើតាមវិធីទាំង៣នេះ ដើម្បីទទួលបានភាពធូរស្បើយ និងរីករាយមកវិញ!

231

មនុស្សគ្រប់រូបនៅលើផែនដី កើតមកមានជីវិត មានរូបមានរាង មានការគិត គឺមិនដែលគេចផុតទេពីទុក្ខសោកផ្សេងៗនៅក្នុងជីវិត គឺវាគ្រាន់តែខុសគ្នាត្រង់ថា ទុក្ខសោកបែបផ្សេងៗគ្នាតែប៉ុណ្ណោះ។ យ៉ាងណាមិញអ្វីដែលល្អនោះគឺថា អ្នកក៏អាចដកខ្លួនចេញពីទុក្ខសោកទំាងនោះបានដោយងាយស្រួលនោះដែរ។ វិធីសាស្ត្រមួយចំនួនខាងក្រោមអាចជួយកែប្រែស្ថានភាពមិនល្អរបស់អ្នកបានៈ

១​.សរសេរនូវអារម្មណ៍របស់អ្នកទំាងអស់
នៅពេលដែលអ្នកកំពុងពិបាកចិត្តភ្លាមៗ អ្នកអាចយកសៀវភៅកំណត់ត្រារបស់អ្នកចេញមក ហើយសរសេរចុះគ្រប់អារម្មណ៍ដែលអ្នកមាននៅពេលនោះ។ ការសរសេរចុះទាំងជាមួយផ្នែកដែលអាចធ្វើអោយអ្នកអាចបន្ធូរភាពតានតឹងក្នុងចិត្តបានមួយកម្រិតធំផងដែរ។

 

២.ស្រែកឬយំ អោយបានខ្លាំងជាទីបំផុត
អ្នកអាចជិះទៅរកកន្លែងស្ងាត់ហើយមានទេសភាព និងខ្យល់បរិសុទ្ធល្អ បន្ទាប់មកអ្នកអាចដកបន្លាចេញពីទ្រូងរបស់អ្នកតាមរយៈការស្រែកឬយំ អោយបានខ្លំាងៗនឹងអស់ពីចិត្ត ពីព្រោះថាវានឹងអាចផ្តល់ភាពស្រស់ស្រាយដល់អ្នកឡើងវិញបាន។

 

៣.ប្រឆាំងនឹងអារម្មណ៍ពិបាកចិត្ត តាមរយៈការធ្វើអ្វីដែលជាចំណូលចិត្តរបស់អ្នក
នៅពេលដែលពិបាកចិត្តហើយ​ មនុស្សគ្រប់គ្នា គឺតែងតែចូលចិត្ត និងតម្រង់ចិត្តគិតតែរឿងពិបាកចិត្តនោះឯង តែវាគ្រាន់តែការដែលឥតប្រយោជន៍ប៉ុណ្ណោះ។ អ្នកគួរតែងាកទៅធ្វើអ្វីដែលជាចំណូលចិត្តរបស់អ្នក បន្ទាប់ពីអ្នកធូរស្រាលហើយអ្នកអាចចាប់ផ្តើមដោះស្រាយបញ្ហាបានងាយស្រួលជាងមុន។

 

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here