ពូជស្រូវស្រាល“អ៊ីអ៊ែរ​ ៦៦” ជាពូជស្រូវស្រាលមិនប្រកាន់រដូវកាល…!!

88

ពូជស្រូវស្រាលអ៊ីអ៊ែរ៦៦៖“អ៊ីអ៊ែរ​ ៦៦” ជាពូជស្រូវស្រាលមិនប្រកាន់រដូវដែលធ្វើការរំដោះ​ និងផ្សព្វផ្សាយដោយ​វិទ្យា​ស្ថាន​​ស្រាវ​ជ្រាវ​និងអភិវឌ្ឍន៍កសិកម្មកម្ពុជានាឆ្នាំ១៩៩០។បច្ចុប្បន្នពូជស្រូវ“អ៊ីអ៊ែរ​៦៦”​បាននិង​កំពុង​រីកសាយ​ភាយ​​​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជាដោយពូជស្រូវនេះផ្តល់នូវទិន្នផលខ្ពស់ គុណ​ភាព​​អង្ករល្អ និងមានអាយុកាល​ខ្លី​។

+លក្ខណៈពិសេសៗរបស់ពូជស្រូវ “អ៊ីអ៊ែរ​៦៦”

ពូជស្រូវ“អ៊ីអ៊ែរ​៦៦”ជពូជស្រូវដែលមិនប្រកាន់រដូវ និង អាចចេញផ្កាគ្រប់ពេលវេលា​ដរាប​ណា​ល័ក្ខខ័ណ្ឌ​​ដាំដុះអនុគ្រោះដល់ការលូតលាស់របស់វា។អាស្រ័យដោយហេតុផលខាង​លើ​នេះ​​ទើប​ពូជនេះ​អាច​ដាំដុះ​នៅ​ដើម​រដូវវស្សា(ដំណាំទីមួយនៃរដូវ ឬស្រូវដើមរដូវ)ក្នុងរដូវ​វស្សា (ដំណាំទីពីរនៃរដូវ) ចុងរដូវវស្សាស្រូវ​ប្រដេញទឹក(ដំណាំចន្លោះរដូវវស្សា និងរដូវប្រាំង)​និងល័ក្ខ​ខ័ណ្ឌ​​ប្រាំ​ងស្រោចស្រព។

ពូជស្រូវ “អ៊ីអ៊ែរ​ ៦៦”​​នេះ​មានអាយុ​កាល ពី ១០០-១១៥ថ្ងៃ គឺចាប់​ពី​ថ្ងៃ​សាប​រហូតដល់ថ្ងៃប្រមូលផល។ កំពស់ដើមរបស់ពូជ “អ៊ីអ៊ែរ​ ៦៦”​ ប្រែប្រួលពី ៨០-១១៨ ស.ម និង ចំនួនដើមបែកគឺចាប់ពី ១២-១៨ដើម ក្នុងមួយគុម្ព​អាស្រ័យ​ទៅ​តាម​ប្រភេទដី ។ ចំនួនគ្រាប់​ក្នុង​មួយកួរមានចាប់ពី ៩៥-១០២គ្រាប់ ​និងមានប្រវែងកួរ២៥-២៦ស.ម។រីឯ​ទិន្នផល​របស់​វា​វិញ​​គឺអាចទទួល​បានចាប់ពី៤,០តោន ទៅ៦,៥តោន ក្នុងផ្ទៃដី ១ហិកតា។

+វិធីសាស្ត្រដាំដុះ

-ប្រើប្រាស់គ្រាប់ពូជដែលសុទ្ធល្អ និង មានអត្រាដំណុះខ្ពស់។

-កំរិតបរិមាណគ្រាប់ពូជចាំបាច់ ៣០-៥០គ.ក្រ ក្នុង១ហិកតាសំរាប់ស្រូវសន្ទូង​និង​៨០-១២០គ.ក្រ ក្នុង១ហិកតាសំរាប់ស្រូវពង្រួស។

-ទីសំណាំបត្រូវធ្វើនៅជិតប្រភពទឹកតែត្រូវឆ្ងាយពីម្លប់ព្រៃឬកន្លែងមានភ្លើងអគ្គិសនីដើម្បី​​ជៀស​​វាង​​​ការបំផ្លាញពីសត្វល្អិតចង្រៃ។

-ផ្ទៃដីសំរាប់សាបគឺ១គីឡូក្រាមគ្រាប់ពូជក្នុងផ្ទៃដី១៥-២០ ម៉ែត្រការ៉េ។

-ជាការល្អគួរស្ទូងសំណាបដែលមានអាយុ ២០-២៥ថ្ងៃហើយក្នុង១គុម្ព ២-៣ដើម​ក្នុង​ចន្លោះ២០​គុណ​២០ស.ម។

-គួររៀបចំដីឲបានល្អមុនស្ទូង។ការភ្ជួររាស់គួរតែធ្វើឲបាន២–សារជាការល្អ។

-បើសិនស្រែយើងអាចបញ្ចេញបញ្ចូលទឹកបាន ពេលស្រូវបែកគុម្ពត្រូវបញ្ចេញទឹក​ឲ្យអស់​ពីក្នុង​ស្រែ២-៤ថ្ងៃ រួចបញ្ចូលទឹកថ្មីវិញ។នេះគឺដើម្បីធ្វឲស្រូវកាន់តែបែកគុម្ពល្អ។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here