ផ្លែ​ទាបបារាំង មាន​ជីវជាតិ​អ្វីខ្លះ​?

120


ផ្លែទាប​បារាំង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ និង​វីតាមីន​។ ជាតិ​សរសៃ​ដែល​មាន​ក្នុង​ផ្លែ​ទាបបារាំង​មាន​រហូត​ដល់ ៣,៣ ក្រាម​ក្នុង​ផ្លែទាប​បារាំង​ចំនួន ១០០ ក្រាម​។ ការ​ទទួលទាន​សាច់​ទាប​បារាំង ១០០ ក្រាម​អាច​ទទួលបាន​ជាតិ​សរសៃ​ដែល​ត្រូវការ​ជា​ប្រចាំ​ថ្ងៃ​រហូតដល់ ១៣ ភាគរយ​។ វីតាមីន គឺជា​របស់​ចំបង​បំផុត​ដែល​មាន​ក្នុង​ផ្លែ​ទាបបារាំង ជាពិសេស​វីតាមីន C​។ វា​មាន​រហូត​ដល់​ទៅ ២០ មី​លី​ក្រាម​ក្នុង​ចំនួន​ផ្លែ​នេះ ១០០ ក្រាម​។

​ជាតិ​សរសៃ គឺជា​របស់​ដ៏​ល្អ​បំផុត​សម្រាប់​ជំនួយ​ដល់​ការរំលាយ​អាហារ និង​បញ្ចេញ​ជាតិពុល ចំណែកឯ​វីតាមីន C វិញ គឺជា​អង់​ទី​អុកស៊ី​ដង់​ដែល​មាន​មុខងា​រយ៉ាង​ល្អ​ក្នុង​ការបង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ និង​បន្ថយ​ដំណើរ​នៃ​ការ​ចាស់​ទៅតាម​អាយុ​។ ផ្លែទាប​បារាំង​មាន​ជាតិ​ខ្លាញ់​តិចតួច​បំផុត ដូច្នេះ វា​ល្អ​ចំពោះ​សុខភាព​ណាស់​។
​ផ្លែទាប​បារាំង​ក៏​ផ្ទុក​ទៅដោយ​ជាតិ​ផូស្វ័រ ២៧ មី​លី​ក្រាម និង​កាល់ស្យូម ១៤ មី​លី​ក្រាម ក្នុង​ចំនួន​ផ្លែ​នេះ ១០០ ក្រាម​។ ជាតិ​រ៉ែ​ទាំង​ពីរ​មុខ​នេះ​មាន​សារៈសំខាន់​សម្រាប់​ការបង្កើត​កំហាប់​ឆ្អឹង និង​ធ្វើអោយ​ឆ្អឹង​រឹងមាំ ព្រមទាំង​បង្ការ​ជំងឺ​ពុក​ឆ្អឹង​បាន​ទៀតផង​។ ទាបបារាំង​ផ្ទុក​ជាតិ​សូ​ដ្យូ​មតិច (១៤ មី​លី​ក្រាម​ក្នុង​មួយ ១០០​ក្រាម​) តែ​ប៉ូ​តា​ស្យូម​ច្រើន (២៧៨ មី​លី​ក្រាម​ក្នុង ១០០​ក្រាម​)​។ កាលណា​ទទួលទាន​ជាតិ​ប៉ូ​តា​ស្យូម​កាន់តែច្រើន គឺ​ល្អ​បំផុត​សម្រាប់​ការបង្ការ​ជំងឺ​លើស​សម្ពាធ​ឈាម​៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here