ផ្លែល្មុតមិនត្រឹមតែមានរសផ្អែមឆ្ងាញ់ពិសាទេ វាក៏មានគុណប្រយោជន៍ជាច្រើនចំពោះសុខភាព និងរាងកាយរបស់អ្នកផងដែរ

332

ល្មុត ​គឺជា​ផ្លែ​ឈើមួយប្រភេទ​ដែល​មាន​រសផ្អែម​ឆ្ងាញ់​ពិសា។ ក្រៅពី​រសជាតិ​ដែល​គួរ​ឲ្យ​ចង់​ទទួលទាន​ហើយ ​ផ្លែ​ល្មុត​បាន​ផ្ដល់​នូវគុណប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន​ផងដែរ​។ ខាងក្រោម​នេះជាគុណប្រ​យោ​ជន៍​សំខាន់ៗ​របស់​ផ្លែ​ល្មុតចំពោះសុខភាព៖

-ជួយបង្កើន​ប្រព័ន្ធ​ភាពស៊ាំ

ផ្លែ​ល្មុត​សម្បូរ​ដោយ​វីតាមីន​សេ ​ដែល​ដើរតួ​ប្រឆាំងនឹង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា​បំផុត​ក្នុង​ការ​សម្លាប់​រ៉ា​ឌី​កាល់​សេរី មិន​តែ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​បង្កើនប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នកធ្វើការ​កាន់តែ​ខ្លាំង និង​ការពារ​ពី​ជម្ងឺឆ្លង​ផ្សេង​ៗ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀត​ផង​។

-ជួយ​ដល់​សុខភាព​ភ្នែក

ផ្លែ​ល្មុត ​គឺជា​ផ្លែ​ឈើ​ដែល​មានគុណ​ប្រយោជន៍​បំផុត​សម្រាប់​សុខភាព​ភ្នែក​របស់​​អ្នក ​ដោយសារ​តែ​វា​សម្បូរ​ដោយ​វីតាមីន​អា។ មិនតែប៉ុណ្ណោះ​វា​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន​សេ ​ដែល​ជា​សារធាតុ​សំខាន់​ក្នុង​ការ​សម្លាប់​រ៉ា​ឌី​កាល់​សេរី​ដែល​បង្ក​ឲ្យ​ខូចខាត​ដល់​ប្រ​ស្រី​ភ្នែក​ផង​ដែរ​។

-ជួយ​ដល់​ឆ្អឹង

​ផ្លែ​ល្មុត​ក៏​ជួយ​ធ្វើ​ឲ្យ​ឆ្អឹង​របស់​អ្នក​រឹង​មាំ​បាន​ទៀត​ផង​។ ដោយសារ​តែ​ផ្លែ​ល្មុត​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម វា​ក៏​អាច​កាត់​បន្ថយ​នៃ​ការ​រលាក​សន្លាក់ឆ្អឹង​បាន​ផង​ដែរ​។

-ការពារ​ជម្ងឺមហារីក

ដោយសារ​តែ​ផ្លែ​ល្មុត​សម្បូរ​ទៅ​ដោយ​វីតាមីន​អា និង​សេ ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ជួយ​ការពារ​កោសិកា​របស់​អ្នក​មិន​ឲ្យ​រង​ការ​ខូចខាត​ដោយសារ​រ៉ា​ឌី​កាល​សេរី​។ ព្រោះតែ​រ៉ា​ឌី​កាល់​សេរី​បាន​ធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការ​បំផ្លាញ​កោសិកា​របស់​អ្នក ​ហើយ​អាច​ធ្វើ​ឲ្យ​កើត​ជម្ងឺមហារីក​បាន​ទៀត​ផង​។

-សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ

ជាតិ​សរសៃ​ដែល​មាន​ក្នុង​ផ្លែ​ល្មុត​ត្រូវ​បាន​គេ​រក​ឃើញ​ថា វា​អាច​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​បាន​យ៉ាង​ល្អ​បំផុត​។ សម្រាប់​អ្នក​ដែល​មាន​អាកា​រៈ​ទល់លាមក ផ្លែ​ល្មុត ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​។ មិនតែប៉ុណ្ណោះ​វា​ថែម​ទាំងជួយ​ការពារ​ការ​ឆ្លង​រោគ​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​ផង​ដែរ។

-ការពារ​ជម្ងឺ​ស្លេកស្លាំង

ដោយ​សារធាតុចិញ្ចឹម វា​ក៏​សម្បូរ​ជាតិ​ដែក ផូស្វ័រ និង​អាស៊ី​ដ​ហ្វ​លែ​ត ដែល​សារធាតុ​ទាំងនេះ​ហើយ​អាច​បង្កើន​នូវ​ការ​ដុះ​គ្រាប់​ឈាមក្រហម​ធ្វើ​ឲ្យ​អ្នក​ចៀស​ផុត​ពី​ជម្ងឺ​ស្លេកស្លាំង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

-ការពារ​មិន​ឲ្យ​ចាស់​ជាង​វ័យ

ការ​ចាស់​ជាង​វ័យ ​គឺជា​បញ្ហា​ដែល​មនុស្ស​ភាគច្រើន​តែងតែ​ជួប​ប្រទះ ​ពីព្រោះ​តែ​រ៉ា​ឌី​កាល​សេរី​បាន​បង្កើត​អរ​ម៉ូ​ន​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នកមាន​ភាព​ចាស់​ជាង​វ័យ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រ៉ា​ឌី​កាល់​សេរី​បាន​បំផ្លាញ​កោសិកា​ស្បែក​ធ្វើ​ឲ្យ​ស្បែក​ជ្រីវជ្រួញ និង​ស្រអាប់​ទៀត​ផង​។ ប៉ុន្ដែ​នេះ​មិនមែន​ជា​បញ្ហា​ទៀត​ទេ លោក​អ្នក​អាច​កែខៃ​ និង​ការពារ​ភាព​ចាស់​ជាង​វ័យ​ដោយ​គ្រាន់តែ​ទទួលទាន​ផ្លែ​ល្មុត​ប៉ុណ្ណោះ​៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here