ផ្លែពួចក្រៅពីរសជាតិជូរអែមឆ្ងាញ់ ឬសរបស់វាជាថ្នាំសម្រួលអ្នកសសៃខ្ចីផងដែរ !!

83

ពួច(Downy Rose Myrtle): ជាប្រភេទរុក្ខជាតិដែលបងប្អូនខ្មែរបានស្គាល់ស្ទើរគ្រប់គ្នាទៅហើយ។ ដើមពួចនេះមានពីរប្រភេទ គឺពួចបាយ និងពួចអួល ដែលមានកំពស់ចាប់ពី1មទៅដល់4ម ហើយអាចដុះនៅតំបន់ត្រូពិច ជាពិសេសគេឃើញមាននៅប្រទេសក្នុងតំបន់អាស៊ីមួយចំនូនដូចជា កម្ពុជា-ចិន-ជប៉ុន-ឥណ្ឌា-ស្រីលង្ការ-មីយ៉ាន់ម៉ា-ថៃ-ឡាវ-វៀតណាម-ម៉ាឡេស៊ី-ឥណ្ឌូនេស៊ី និងភីលីពីន-ល-។

ដើមពួចមានស្លឹកបៃតងប្រផះ និងមានផ្កាស្រដៀងផ្កាកុលាបដែរ មាន4ទៅ5ស្រទាប់ហើយក្លិនរបស់វាក្រអូបឈ្ងុយផងដែរ។ហើយគេឃើញដើមពួចដុះតាមមាត់ព្រៃស្រោងដែលមានដីខ្សាច់ ដែលដើមនេះមិនសូវដុះចុះចំណោមគេទេ វាដុះតែតាមមាត់ព្រៃ ហើយគេពុំឃើញដើមឈើផ្សេងដុះជិតវាឡើយ។

អត្ថប្រយោជន៍របស់ពួជ៖ក្រៅពីផ្លែទុំរបស់វាដែលមានរសជាតិជូរអែមគួរអោយចង់ញាំ ផ្លែរបស់វាដែលមានរសជាតិចត់លាយជូរអែមរបស់វា អាចជួយព្យាបាលជំងឺក្រពះ និងរាគមួលយ៉ាងមានប្រសិទ្ធិភាព។

កាលពីជំនាន់ដើមគេយកជ័ររបស់វាសំរាប់លាបពណ៌ចិញ្ចើមអោយខ្មៅរលោង និងសំរាប់ធ្វើអោយធ្មេញរឹងមាំផងដែរ។អ្វីដែលអស្ចារ្យជាងនេះទៅទៀតគេយកឬសរបស់វាគេយកមកដាំទឹកញ៉ាំសំរាប់សម្រួលសសៃដល់អ្នកដែលទើបតែឆ្លងទន្លេរួចនិងសំរាប់ព្យាបាលក្រពះ យ៉ាងមានប្រសិទ្ធិភាព ដោយគ្រាន់តែយកមកហាលអោយស្ងួតរួចដាំទឹកញ៉ាំដូចញ៉ាំទឹកតែធម្មតា។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ប្រភព៖ thefurns

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here