ផ្លែឈើធម្មជាតិ ៥មុខអាចជួយលាងសម្អាតគ្រឿងក្នុង !

389

១-ទំពាំងបាយជូរ៖ទំពាំងបាយជូរមានចំណែកក្នុងការលាងសម្អាតស្បែកជាពិសេសផ្នែកខាងក្នុង ថែមទាំងផ្ដល់ថាមពល និងពោរពេញដោយធាតុរ៉ែ ជំនួយឈាម និងប្រយោជន៍ម្យ៉ាងទៀតដែលមនុស្សជាច្រើនមិនទាន់ដឹង គឺជួយជួសជុលកោសិកាក្នុងរាងកាយបានយ៉ាងល្អទៀតផង។២-ម្នាស់៖ម្នាស់មានអង់ស៊ីម Proline ខ្ពស់ ដែលអង់ស៊ីមនេះនឹងជួយដល់ការធ្វើការរបស់អាស៊ីដ Hydrochloric ក្នុងក្រពះ និងជួយធ្វើឲ្យកាកសំណល់រលាយកាន់តែលឿន។ មិនតែប៉ុណ្ណោះវាក៏អាចជួយព្យាបាលការលាកនៅបំពង់អាហារ ជួយជួសជុលកោសិកាផ្សេងៗ និងជួយកម្ចាត់ស្លេស្មបានទៀតផង។៣-ផ្លែប៉ោម៖ប៉ោមគឺជាផ្លែឈើល្អបំផុតសម្រាប់ការសម្អាតជាតិពុលចេញពីរាងកាយ។ សារធាតុដែលមានក្នុងផ្លែប៉ោមនឹងជួយនាំយកសារធាតុស្មោកគ្រោកទៅកម្ចាត់ចេញ។ ផ្លែប៉ោមមានកាកសរសៃច្រើន ដែលអាចបំពេញតួនាទីជាអ្នកសម្អាតពោះវៀន និងថ្លើម និងជួយរំលាយអាហារបានកាន់តែល្អ។ ក្រៅពីនេះវាក៏មានវីតាមីន និងធាតុរ៉ែ ដែលសក្ដិសមសម្រាប់អ្នកកំពុងសម្រកទម្ងន់។៤-ល្ហុងទុំ ស្វាយទុំ៖ផ្លែឈើពីរនេះមានលក្ខណៈស្រដៀងគ្នា ប៉ុន្តែផ្លែស្វាយមានសារប្រយោជន៍តិចជាងល្ហុងបន្តិច។ ផ្លែឈើទាំងពីរមុខនេះមានអង់ស៊ីមម្យ៉ាងឈ្មោះ Papain ដែលជួយឲ្យកាកសំណល់ប្រូតេអ៊ីនរលាយកាន់តែឆាប់។ ទាំងស្វាយ និងល្ហុងទុំសុទ្ធតែជាផ្លែឈើល្អសម្រាប់ការសម្អាតពោះវៀន និងជួយដល់ការរំលាយអាហារ។ មិនតែប៉ុណ្ណោះ ផ្លែល្ហុងថែមទាំងជាផ្លែឈើដែលអាចកាត់បន្ថយអាការស្ត្រេសទៀតផង។

៥-ឪឡឹក៖មានសមត្ថភាពជំរុញការផលិត និងបញ្ចេញទឹកនោម ដូច្នេះហើយទើបផ្លែឪឡឹកត្រូវបានចាត់ទុកជាផ្លែឈើមួយដែលអាចជួយលាងជាតិពុលពីរាងកាយបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះវាក៏មានចំណែកជួយព្យាបាលដំបៅក្រពះ កាត់បន្ថយសម្ពាធឈាម ធ្វើឲ្យស្រួលពោះ។ ទឹកឪឡឹកក្រឡុកបើដាក់ទាំងសម្បក និងគ្រាប់គឺកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រោះសម្បកឪឡឹកពោរពេញទៅដោយជាតិក្លរ៉ូភីល ចំណែកគ្រាប់ឪឡឹកក៏សម្បូរវីតាមីនជាច្រើនដែរ ៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here