ផឹកទឹកឱសថធម្មជាតិនេះនៅពេលព្រឹកនឹងជួយការពារអ្នកពីជំងឺបេះដូង និងជំងឺមួយចំនួនទៀត!

2207

ឱសថធម្មជាតិនេះ មានប្រសិទ្ធភាពដ៏អស្ចារ្យដែលជួយការពារជំងឺបេះដូង ជំងឺមហារីក និងជំងឺជាច្រើនទៀត។រមៀត គឺជាគ្រឿងទេសដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពលោក ដោយសារតែរសជាតិ និងពណ៌របស់វា ហើយវាក៏ផ្តល់អត្ថប្រយោជន៍យ៉ាងពិសេសដល់សុខភាពផងដែរ។ ការស្រាវជ្រាវជាច្រើន និងការអង្កេតរបស់ក្រុមអ្នកវិទ្យាសាស្ត្ររាប់ពាន់នាក់បង្ហាញថា ការផឹកទឹកក្តៅដែលផ្សំពីម្សៅរមៀត នៅពេលព្រឹកជាប្រចាំនឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនដែលនឹកស្មានមិនដល់។

 

របៀបធ្វើ៖

យកទឹកក្តៅដែលដាំពុះមួយកែវ ហើយយកម្សៅរមៀតកន្លះស្លាបព្រាបាយ ដាក់ចូលទៅក្នុងនោះ រួចកូរឲ្យសព្វល្អ។

 

អ្នកត្រូវផឹកនៅពេលវាកំពុងតែក្តៅឧណ្ហៗ ហើយត្រូវកូរមុននឹងផឹក ព្រោះម្សៅរមៀតអាចនឹងធ្លាក់នៅបាតកែវ ហើយប្រសិនបើអ្នកចង់ឲ្យមានរសជាតិកាន់តែប្រសើរ អ្នកអាចបន្ថែមទឹកឃ្មុំចូលក៏បាន។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរអ្នកត្រូវតែផឹកនៅពេលព្រឹកជាប្រចាំ មុនពេលមិនទាន់ញ៉ាំអី។

 

អត្ថប្រយោជន៍៖

– កាត់បន្ថយការប្រឈមនឹងជំងឺបេះដូង ព្រោះវានឹងកម្ចាត់ជាតិខ្លាញ់តាមសរសៃឈាម ក៏ដូចជាកាត់បន្ថយសារធាតុកូឡេស្តេរ៉ល។
– កាត់បន្ថយការឈឺចាប់ និងការហើមសន្លាក់ ព្រោះរមៀតមានសារធាតុយ៉ាងពិសេសក្នុងការជួយដោះស្រាយបញ្ហានេះបានយ៉ាងងាយ។
– ការពារថ្លើមមិនឲ្យខូច
– កាត់បន្ថយការប្រឈមនឹងការកើតជំងឺមហារីក
– កាត់បន្ថយបញ្ហាហើមរលាក ដែលជាមូលហេតុនាំឲ្យមានជំងឺជាច្រើនដូចជា ជំងឺមហារីក រលាកសន្លាក់ និងជំងឺបេះដូងជាដើម។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here