ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ផលិតផលស្ព្រាយបាញ់លាងសម្អាតអាចបង្កបញ្ហាដល់សួត?

19-May-2018 10:38 AM

រូបភាព


ដោយ: Uddam

ការលាង​សម្អាត​ប្រហែល​ជា​ល្អ​សម្រាប់​ផ្ទះ និង​លុយកាក​របស់​អ្នក ប៉ុន្តែ​វា​ប្រហែលជា​មិន​ល្អ​សម្រាប់​សុខភាព​អ្នក​ឡើយ​។ តាម​ការសិក្សា​ថ្មី​របស់​ប្រជាជន​អឺរ៉ុប​បាន​រកឃើញថា ស្ត្រី​ដែល​ធ្វើការ​ជា​អ្នក​លាង​សម្អាត ឬ​លាង​សម្អាតផ្ទះ​ញឹកញាប់​ដោយ​ការប្រើ​ផលិតផល​ស្ព្រាយ​បាញ់ ឬ​ផលិតផល​ផ្សេងៗ​ទៀត គឺ​មាន​ការថយចុះ​សុខភាព​សួត​កាន់តែ​ខ្លាំង​ជាង​ស្ត្រិ​ដែល​មិន​បាន​លាង​សម្អាត​បែបនេះ​។​

​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Bergen ក្នុង​ប្រទេសណ័​រវេ និយាយថា ការថយចុះ​យ៉ាង​លឿន​លើ​សុខភាព​សួត​គឺ​សឹងតែ​ស្មើរ​ការជក់បារី ២០​ដើម​ក្នុង​មួយ​ថ្ងៃ​ហើយ​នៅពេល ប៉ះពាល់​នឹង​ផលិតផល​លាង​សម្អាត​រយៈពេល ១០ ទៅ​២០​ឆ្នាំ​។ 

​អ្នកស្រាវជ្រាវ​បាន​វិភាគ​ទៅលើ​ទិន្នន័យ​បានមកពី​អ្នកចូលរួម​ប្រមាណ ៦២៣៥​នាក់ ក្នុង​ការសង្កេត​មួយ​ឈ្មោះថា European Community Respiratory Health Survey ដែល​ក្នុងនោះ​មាន ៥៣​ភាគរយ​ជា​មនុស្ស​ស្រី​។ ពួកគេ​បាន​តាមដាន​រយៈពេល​ច្រើនជាង ២០​ឆ្នាំ​ឯណោះ​។ ​អ្នកស្រាវជ្រាវ​បាន​និយាយថា ការថយចុះ​របស់​សុខ​ភាព​សួត​ប្រហែល​ជា​កើតឡើង​ដោយសារតែ​ការ​រលាក ដែល​ភាគច្រើន​បង្កឡើង​ដោយសារ​ធាតុគីមី​នៅក្នុង​ផលិតផល​លាង​សម្អាត ហើយ​វា​ក៏​ធ្វើឲ្យប៉ះពាល់​ដល់​ភ្នាស់​ទឹករំអិល​ដែល​ក្រាល​នៅលើ​ផ្លូវដង្ហើម ដែល​អាច​បណ្តាលឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​រយៈពេល​យូរ​ផងដែរ​៕សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត