ផលល្អ និង អាក្រក់របស់ស្អំចៀនពងទា!

101

គុណសម្បត្តិរបស់ស្អំ-ស្អំមានវីតាមីន A ខ្ពស់ជួយចិញ្ចឹមសុខភាពភ្នែក-មានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជួយកាត់បន្ថយជំងឺមហារីក

-មានជាតិសរសៃខ្ពស់ ជួយសម្រួលដល់ការបញ្ចេញជាតិពុលបានល្អ -ស្អំជួយកាត់បន្ថយកម្ដៅក្នុងរាងកាយ ដូច្នេះវាស័ក្ដិសមសម្រាប់ញ៉ាំនៅផ្ទះពេលមានអាកាសធាតុក្ដៅ-ជួយបំបាត់ការហៀរសំបោរនិង ឈឺក្រពះ។-គុណវិបត្តិរបស់ស្អំ-ស្ត្រីដែលបំបៅកូនដោយទឹកដោះមិនគួរបរិភោគស្អំទេ ព្រោះវានឹងធ្វើឲ្យទឹកដោះរីង ។នៅរដូវភ្លៀងស្អំនឹងមានរសជាតិជូរ ហើយមានក្លិនស្អុយជាងមុន ពេលញ៉ាំទៅអាចបណ្ដាលឲ្យឈឺពោះ-ស្អំមានជាតិអាស៊ីតអ៊ុយរិកខ្ពស់ អ្នកមានជំងឺសន្លាក់អាចបរិភោគបាន តែត្រូវបរិភោគឲ្យមានកម្រិត កុំបរិភោគ ច្រើនពេក។ បើមានសញ្ញាឈឺសន្លាក់ខ្លាំង និងមានការឈឺចុកចាប់ត្រង់ជង្គង់គួរតែជៀសវាងកុំបរិភោគស្អំអី

-ស្អំគឺជារុក្ខជាតិមួយដែលត្រូវបានគេរកឃើញថាមានមេរោគចម្លងជំងឺរាក ដូចជាជំងឺរាក Salmonella អ៊ីចឹង ហើយត្រូវលាងបន្លែឲ្យបានស្អាតនិងស្រុះជាមួយទឹកក្ដៅ និងត្រូវតែចម្អិនឆ្លងកាត់កម្ដៅឲ្យបានត្រឹមត្រូវមុនពេលបរិភោគ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here