ប្រៀបធ្វើ ខប្រហុក

382

ប្រៀបធ្វើ ខប្រហុក
+‎គ្រឿងផ្សំ‬-ត្រីអណ្ដែង -សាច់ជ្រូកបីជាន់ -ប្រហុក -ខ្ទឹមស -ម្ទេស -ស្លឹកក្រូចសើច -ត្រប់ពុតលំញង-បន្លែអន្លក់
-ត្រកួន -ត្រប់ស្រួយ -ត្រសក់ -ផ្កាស្នោ -ខ្ញី -ស្វាយខ្ចី -ពពាយ -និងព្រលិត (ឬបន្លែផ្សេងតាមចំណូលចិត្ត)
+គ្រឿងផ្សំរសជាតិ៖-ម្សៅស៊ុប -ប៊ីចេង -ស្ករស-ស្ករត្នោត+‪‎របៀបធ្វើ‬៖-ដំបូងត្រូវយកខ្ទឹមសមកបកសម្បកចេញ និងបេះត្រប់ពុតលំញង។យកសាច់ជ្រូកបីជាន់ទៅចិញ្ច្រាំទុកមួយអន្លើរួចសឹមចិញ្ច្រាំប្រហុកឲ្យម៉ដ្ឋល្អឲ្យទុកដោយឡែក។យកត្រីអណ្ដែងទៅបំពងឲ្យស្រួយ និងឆ្អិនល្មម រួចដួសទុកឲ្យ ស្រក់ខ្លាញ់។-បន្ទាប់មក ទៀត យកខ្ទឹមស គ្រាប់ពុតលំញង ម្ទេសក្រហម និងស្លឹកក្រូចសើចទៅលីងឲ្យមានក្លិនឈ្ងុយមុននឹង ដាក់ប្រេងឆា ចូល។ ចាប់ផ្ដើមបង់ប្រហុក និងសាច់ជ្រូកចិញ្ច្រាំរួចដាក់ចូលក្នុងខ្ទះឆា ជាមួយគ្នាឲ្យសព្វ សាច់។
ចុងក្រោយដាក់ត្រីអណ្ដែងបំពងចូលក្នុងខ្ទះ ជាមួយប្រហុក និងសាច់ជ្រូកចិញ្ច្រាំ រួចចាក់ទឹកចូលបន្តិច។
ចាប់ផ្ដើមបង់គ្រឿងផ្សំរសជាតិ រួមមាន ម្សៅស៊ុប ប៊ីចេង ស្ករស និងស្ករត្នោតក្នុងបរិមាណតិចតួច ហើយរម្ងាស់ឲ្យឆ្អិនសាច់ត្រី ដើម្បីឲ្យខប្រហុកបាត់ដំបងនេះកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here