ប្រៀបធ្វើបង្អែមបបរគ្រាប់ឈូក!

93

ឈូក​គឺ​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​គេ​អាច​យក​មក​កែ​ច្នៃ​បាន​ច្រើន​ជា​ពិសេស​នោះ​គឺ​បង្អែម​តែ​ម្តង ​​

+ គ្រឿងផ្សំ៖ -គ្រាប់ឈូក ស្ងោរបកសំបកចេញពុះជាពីរ- គ្រាប់ឡុកឈិត – សណ្តែកបាយ ស្ងោរឲ្យផុស- ខ្ទិះដូង (ដើម) ១ ចានគោមតូចល្មមដាក់ក្នុងឆ្នាំងខ្លះពេលដួសញាំខ្លះ- ខ្ទិះដូង (ចុង) ១ ចានគោមធំ – ស្ករស- អំបិល ១ ចុងស្លាបព្រាកាហ្វ

+ វិធីធ្វើ

១. ​​មុន​​ដំ​បូង​អ្នក​ត្រូវ​យក​ឆ្នាំង​ចាក់​ខ្ទិះ​ដូង​ (ចុង) ​ចូល​ទៅ​ក្នុង​ឆ្នាំង​ដាក់​ដាំ​ទឹក​ខ្ទិះ​ឲ្យ​ពុះ​សិន។

២. ​ពេល​ដែល​ទឹក​ខ្ទិះ​ពុះ​ហើយ​ដាក់​គ្រាប់​ឈូក​, សណ្តែកបាយ​, ស្ករស,​ ឡុក​ឈិត​កូរ​វា​បន្តិច​សិន​រួច​គ្រប​។

៣. ​ពេល​ដែល​ពុះ​ដាក់​ខ្ទិះ​ដូង​ចូល​ (ដើម) ​ទុក​មួយ​សន្ទុះ​ឲ្យ​ពុះ​ម្តង​ទៀត​ជា​ការ​ស្រេច​ ពេល​នោះ​អ្នក​និង​អាច​ដួស​ដាក់​ចាន​ញាំ​បាន​ដោយ​ដាក់​ខ្ទិះ​ដើម​ចូល​បន្តិច​ផង​ដែរ។សម្រួលអត្ថបទដោយ៖ ខ្ទឹមស

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here