ប្រៀបធ្វើនំសណ្តែកឬ នំគ្រាប់ខ្នុរ !!

77

គ្រឿងផ្សំ៖សណ្តែកបាយសម្បក១២៥ក្រាម , ស្ករស ៥០ក្រាម , ពងមាន់៤គ្រាប់ (យកតែផ្នែកលឿងនៃស៊ុត) , អំបិល១ចឹប

ទឹកស្ករ ទឹកធម្មតា ១២៥ក្រាម ,ស្ករស ២៥០ក្រាម

វិធីធ្វើ៖

១-យកសណ្តែកចំហុយ​ឬស្ងោរប្រហែល១៥នាទី ហើយជាត់ទឹកចេញទុកតែសណ្តែក។

២-ផ្ងំសណ្តែកដែលនៅក្នុងឆ្នាំងដោយប្រើកម្តៅទាបរហូតដល់ស្ងួតទឹកល្អ។

៣-បង់ស្ករស និងអំបិលបនិ្តច កូរចូលគ្នាឲ្យសព្វរហូតដល់សាច់សណ្តែកម៉ដ្ឋល្អ(ឬច្របាច់ឲ្យម៉ដ្ឋល្អ)។

៤-ទុកសណ្តែកដែលកូរហើយឲ្យត្រជាក់

៥-យកសណ្តែកដែលកូររួចហើយនោះមកលញ់ឲ្យមានរាងដូចគ្រាប់ខ្នុរ ហើយយកដាក់រាយលើថាស។

៦-ស្របពេលជាមួយគ្នានោះ យកទឹក និងស្ករសលាយចូលគ្នាធ្វើជាទឹកស្ករ រួចយកទៅរម្ងាស់ឲ្យខាប់ល្មមជាប់ខ្នងស្លាបព្រា។

៧-គោះពងមាន់ដាក់ក្នុងចាន ដោយយកតែផ្នែកលឿងនៃស៊ុត។

៨-យកសណ្តែកដែលសូនរួចជារាងគ្រាប់ខ្នុរជ្រលក់ចូលក្នុងពងមាន់(លឿងនៃស៊ុត)ម្តងមួយៗ។

៩-ប្រឡាក់ឲ្យសព្វល្អ រួចដាក់ចូលទៅក្នុងទឹកស្ករដោយប្រើភ្លើងតិចៗ។

១០-ចម្អិនប្រហែល ១នាទី រហូតដល់នំអណ្តែតលើទឹកស្ករ។

១១-ត្រងនំចេញពីទឹកស្ករដោយប្រើកន្រ្តង។

១២-នំអាចយកមកទទួលទានបាននៅពេលត្រជាក់។រយៈពេលរៀបចំ ១០នាទី  , រយៈពេលសរុបប្រហែល ២៥នាទី , សម្រាប់មនុស្ស ៤-៦នាក់

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here