ប្រើខ្ទឹមស ធ្វើជាទឹកថ្នាំលាបក្រចកបែបងាយៗ ផ្តល់គុណសម្បត្តិដល់សុខភាពក្រចក

366

+ក្រចកគឺជាកន្លែងសំខាន់មួយដែលមនុស្សស្រីភាគច្រើនចាប់អារម្មណ៍ និងព្យាយាមកែខៃវាឱ្យមានសុខភាពល្អ និងតុបតែងលម្អវាឱ្យស្រស់ស្អាតដោយការលាបពណ៌ លេងម៉ូតក្រចក ឬគូសជាម៉ូតផ្សេងៗតែម្តង ដើម្បីលើកសម្រស់ខ្លួនឯងមួយផ្នែកធំ ជាពិសេសគឺពេលចូលរួមកម្មវិធីជប់លៀងផ្សេងៗតែម្តង។-វិធីទី១៖អ្នកអាចបកមើមខ្ទឹម ពុះវាជា២ ហើយយកមកត្រដុះលើក្រចកឱ្យសព្វក្រចកគ្រប់ម្រាមជាការស្រេច។ តែវិធីនេះមិនសូវជាមានអ្នកអនុវត្តនោះទេ ព្រោះវាមានផលរំខានបន្តិចដោយសារតែក្លិនវាអាក្រក់ប៉ះពាល់ដល់អ្នកនៅក្បែរខ្លួនបាន។-វិធីទី២៖អ្នកអាចហាន់ ឬចិញ្ច្រាំខ្ទឹមស លាយជាមួយនឹងទឹកថ្នាំលាបក្រចករលោង (ឬទឹកថ្នាំក្រចកថែរក្សាក្រចកដែលគ្មានពណ៌) ដាក់នៅក្នុងក្រឡ ឬដបមួយបិទជិតរក្សាទុកនៅក្នុងបន្ទប់ ឬកន្លែងងងឹតហើយស្ងួតរយៈពេល ១អាទិត្យ និងកុំភ្លេចឧស្សាហ៍ក្រឡុកឱ្យវាចូលជាតិផង។

-បន្ទាប់ពីនោះអ្នកអាចយកទឹកថ្នាំរលោងនេះមកលាបលើក្រចកជាប្រចាំបានហើយ តែកុំបារម្ភពីក្លិនអី ព្រោះរយៈពេលមួយអាទិត្យកន្លងមកវាលែងបន្សល់នូវក្លិនអាក្រក់ទៀតហើយ។គុណប្រយោជន៍នៃការលាបទឹកខ្ទឹមសលើ ក្រចក -អាចជួយធ្វើឱ្យក្រចករឹងមាំល្អ ងាយតុបតែង ជាពិសេសមិនងាយបាក់ផុយស្រួយនោះឡើយ។

-ចង់ឱ្យក្រចកស្អាតបែបធម្មជាតិមិនមែនជាការបណ្តោយឱ្យក្រចកទៅតាមធម្មជាតិដោយមិនព្យាយាមថែរក្សាវាឱ្យមានសុខភាពល្អនោះទេ។ ដូច្នេះការលាបទឹកលាបក្រចកធ្វើពីខ្ទឹមស មិនត្រឹមតែធ្វើឱ្យក្រចកមានសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យក្រចកមានសភាពភ្លឺរលោងស្អាតបែបធម្មជាតិទៀតផង។
-មេរោគផ្សិត ឬបាក់តេរីលើក្រចកអាចបំផ្លាញពណ៌ក្រចករបស់អ្នកមិនឱ្យជាប់ពណ៌បានយូរ ថែមទាំងធ្វើឱ្យមានបញ្ហាក្រចកស្រួយងាយបាក់ទៀត ដូច្នេះការប្រើទឹកខ្ទឹមសលាបក្រចកពិតជាអាចប្រឆាំង និងការពារពពយកមេរោគផ្សិតនេះបានយ៉ាងប្រសើរ។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here