ប្រាសាទវត្តអធ្វា កសាងដោយព្រះបាទសុរិយាវរ្ម័ន​ទី​២ នៅ​ចុង​សតវត្ស​ទី​១១ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា

42

ប្រាសាទ​វត្ត​អធ្វា​ស្ថិត​នៅ​ចម្ងាយ៧គម ខាង​ត្បូង​ក្រុង​សៀមរាប តាម​ផ្លូវ​ខាងលិច​ដង​ស្ទឹង​ចុះ​ពី​ផ្សារ​ចាស់​ទៅ​ភ្នំ​ក្រោម នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ៤និង​លេខ​៥មាន​ផ្លូវ​មួយ​បែក​ចេញ​ទៅ​ទិស​ខាង​លិចត្រង់​ផ្លូវ​បែក​នេះ​មាន​ខ្លោង​ទ្វារ​មួយ​ដាក់​ឈ្មោះ​ថា វត្ត​អធ្វា។ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​ប្រមាណ៥០០ម៉ែត្រគេ​នឹង​ទៅ​ដល់​វត្ត​មួយ​ឈ្មោះ​វត្ត​អធ្វាវត្ត​នេះ​គេ​កសាង​នៅ​ជាប់​នឹង​កំពែង​ប្រាសាទ​ទិស​ខាង​ជើង។

ប្រាសាទ​វត្ត​អធ្វាមាន​សណ្ឋាន​ទ្រង់​ទ្រាយ​ស្ទើរ​ដូច​ប្រាសាទ​អង្គរវត្តកសាង​បែរ​មុខ​ទៅ​ទិស​ខាង​លិច​ដូច​គ្នាមាន​កំពែង​ថ្ម​បាយ​ក្រៀម​ព័ទ្ធ​ជុំ​វិញ។ប្រាសាទ​ធំ​ស្ថិត​នៅ​ចំកណ្ដាល​មាន​ទ្វារ​៤មាន​យ៉​លយ​ចេញ​ទៅ​ខាង​លិច មាន​ប្រាង្គ​ស្ថិត​នៅ​គ្រប់​ជ្រុង​អនុទិស។ទោះ​បី​ជា​ពុំ​សូវ​មាន​ក្បាច់​ក្បូរ​រចនា ក៏​ប្រាសាទ​នេះ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ។

នៅ​ប្រាសាទ​នេះ​ពុំ​មាន​សិលា​ចារិក​ដែល​អាច​ឲ្យ​គេ​ដឹង​ពី​ពេល​វេលា​ជាក់​លាក់​នៃ​ការ​សាងសង់​ទេប៉ុន្តែ​គេ​អាច​ដឹង​បាន​ថា​ប្រាសាទ​នេះ​ស្ថិត​ក្នុង​រចនាបថ​អង្គវត្ត​ដោយសារ ​កំពូល​ប្រាង្គ។ដូច្នេះ​គេ​អាច​សន្និដ្ឋាន​បាន​ថាប្រាសាទ​វត្ត​អធ្វា​ត្រូវ​បាន​កសាង​ឡើង​ដោយ​ព្រះបាទ​សុរិយាវរ្ម័ន​ទី​២( ១១១៣-១១៥០)នៅ​ចុង​សតវត្ស​ទី​១១ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា។

ដំបូងឡើយ ប្រាសាទនេះកសាងឡើងសម្រាប់ ឧទ្ទិសដល់ព្រហ្មញសាសនា ប៉ុន្តែក្រោយមកទៀត តាមព័ស្តុតាងសិលាចារឹកដែលបានចារនៅតាមជើងសសរជាច្រើន បានបង្ហាញថា ប្រាសាទវត្តអធ្វាត្រូវបានប្រើប្រាស់ក្នុងមុខងារពុទ្ធសាសនាអស់រយៈពេលជាច្រើនឆ្នាំ ហើយភាគច្រើន នៃសិលាចារឹកទាំងនោះបានចារក្នុងកំលុង សតវត្សរ៍ទី១៧។

ប្រភព៖ Chhuokkhmer

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here