ប្រាសាទវត្តភូ ជាស្ថាបត្យកម្មខ្មែរនៃអាណាចក្រខ្មែរ នាសម័យអង្គរ !!

78

ប្រាសាទវត្តភូ ជាស្ថាបត្យកម្មខ្មែរនៃអាណាចក្រខ្មែរ នាសម័យអង្គរ ដែលបានកសាងឡើងដោយព្រះបាទយសោវរ្ម័នទី១ នៅអំឡុង ពាក់កណ្ដាលស.ត.វទី១០។សព្វថ្ងៃនេះប្រាសាទវត្តភូ ស្ថិតនៅខេត្តចំប៉ាសក្តិប្រទេសឡាវ។

ប្រាសាទវត្តភូជាស្នាប្រហស្ដរបស់ព្រះបាទសូរិយាវរ្មន័ទី១ដែលស្ថិតនៅចង្កេះភ្នំ(ភ្នំលិង្ក ខ្មែរបុរាណហៅថាភ្នំសិវលិង្ក)មានកំពស់ប្រមាណជា 200ម៉ែត្រ។ស្ថាបនិកបានកសាង ប្រាសាទនេះឡើងដើម្បី ឧទិសដល់ព្រះឥសូរ ឬព្រះស្វ័យមហូលិង្គ។

ទីតាំងវត្តភូ គឹជា ទីក្រុងបុរាណមួយមានឈ្មោះថាសិធបុរៈ ជាទីក្រុងដើមនៃព្រះរាជាណាចក្រចេនឡា នាសម័យបុព្វកាល។ ប៉ុន្តែក្រោយមកពេលដែលរាជាណាចក្រនេះ មានឱនភាព ប្រាសាទនេះក្លាយជាវត្តមួយ នៅប្រទេសឡាវ។

ប្រាសាទវត្តភូ ជាប្រាសាទភ្នំដែលបែរ មុខទៅទិសខាងកើតមានរាងជាក្រចកសេះ។ប្រាសាទនេះមានជណ្ដើថ្មដាថ្មាក់ៗប្រវែង 1300ម៉ែត្រ ប្រកបដោយ ក្បាច់រចនាយ៉ាងល្អប្រនិត។

ផ្លូវចូលទៅកាន់ទូប្រាសាទតំបូង ឡើយមានដាំបង្កូលសិលារៀបជាជួរអមសង់ខាង លម្អដោយនាគលូនក៏ប៉ុន្តែបច្ចប្បន្នបង្កូលសិលាសម្អដោយនាគលូននោះត្រូវបែកបាក់ស្ទើរទាំងអស់តាមផ្លូវចូលនេះក៏មាន ស្ពាននាគមួយដែលស្ថាបនា កសាងឡើង សម្រាប់ឧទិសនាំមនុស្សទៅកាន់ទេវឋានដ៏ មានមហិរឹទ្ធ។

ប្រាសាទវត្តភូ សាងឡើង បែបរចនាបទបាពួនគឹជាតំណាងភ្នំព្រះសុមេរុ ហើយទីប្រាសាទនេះបានតម្កល់នូវព្រះសិវលិង្ក សម្រាប់ព្រះរាជាខ្មែរគ្រប់សម័យកាល។

ប្រភព៖ Damnak

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here