ប្រាសាទបាតជុំកសាងក្នុងរាជ​ព្រះបាទរាជេន្ទ្រវរ្ម័ន មានអាយុជាងមួយពាន់ឆ្នាំមកហើយ !!

39

ប្រាសាទបាតជុំមានទីតាំងស្ថិតនៅខាងត្បូងស្រះស្រង់ ចំងាយប្រមាណ៣០០ម៉ែត្រ ចូលទៅតាមផ្លូវបឹងមាលា(ផ្លូវបុរាណ)ដែលស្ថិតនៅខាងជើងភូមិក្រវ៉ាន់។ប្រាសាទនេះ​ស្ថាបនា​ឡើង​អំពី​ឥដ្ឋ មាន​បី​តួបែរ​មុខទៅទិសខាងកើត។

តាមសិលាចារឹក​នៃ​ប្រាសាទនេះ​ទាក់ទង​ទៅនឹង​ការស្ថាបនា​ប្រាសាទនេះ​ដោយមន្រ្តី​ខាងពុទ្ធសាសនាម្នាក់ ឈ្មោះកវីន្រ្ទារិមថន ដែល​ជា​មន្រ្តី​នៅ​ក្នុងរាជ​ព្រះបាទរាជេន្ទ្រវរ្ម័ន សោយរាជ្យក្នុងឆ្នាំ៩៤៤។

សិលាចារឹកសរសេរក្នុងឆ្នាំ៩៥៣ បានឱ្យឈ្មោះប្រាសាទនេះក្នុងសម័យកាលនោះថា សោគតាគ្រម។ ប្រាសាទនេះហៅសព្វថ្ងៃថាបាតជុំ។សំរាយតាមពាក្យសាមញ្ញ បាត: មានន័យថាបាតជើង និងពាក្យជុំ: ព័ទ្ធជុំវិញ។

Cr: Chhuok Khmer

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here