ប្រាសាទនាងខ្មៅខេត្តតាកែវជាប្រាសាទបុរាណខ្មែរដែលមានអាអាយុជាង1ពាន់ឆ្នាំហើយ !!

47

ប្រាសាទនាងខ្មៅជាប្រាសាទបុរាណខ្មែរដែលត្រូវបានសាងសង់ឡើងអំពី​ថ្មភក់ និងឥដ្ឋ តាមរចនាបទកោះកែ ក្នុងសម័យអង្គរសតវត្សទី១០​ក្នុងរាជ​ព្រះបាទជ័យវរ្ម័នទី៤​នៃគ្រឹស្គសករាជ ដើម្បីឧទ្ទិសថ្វាយដល់​ព្រះឥសូរក្នុង​ព្រហ្មមញ្ញសាសនា។

ប្រាសាទនេះមានទីតាំងស្ថិតនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក្បែរផ្លូវជាតិលេខ២ ចំងាយប្រមាណ៥២គីឡូម៉ែត្រ​ពីភាគខាងត្បូងក្រុងភ្នំពេញ ២៧គីឡូម៉ែត្រពីទីរួមខេត្តតាកែវ និង៣គីឡូម៉ែត្រពីភ្នំជីសូរ។

បានជាហៅថាវត្ដប្រាសាទនាងខ្មៅ ព្រោះក្នុងវត្ដនោះមានប្រាសាទបុរាណពីរឈ្មោះប្រាសាទនាងខ្មៅ នៅខាងលិចវិហារ ចំក្លោងទ្វារវត្ដទិសបស្ចឹម។ ប្រាសាទទាំងពីរនោះធ្វើពីថ្មផង អិដ្ឋផង ទំហំ៤ម៉ែត្រ៤ជ្រុង កំពស់ ១០ម៉ែត្រ កំពូលស្រួចដូច ចេតិយខ្ពស់ត្រដែត។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here