សុខភាព និងសម្រស់
រូបភាព
ទឹកមានសារសំខាន់សម្រាប់រាងកាយមនុស្ស ប៉ុន្តែមនុស្សមួយចំនួន នៅតែមើលរំលងការញ៉ាំទឹក ហើយនិយមញ៉ាំភេសជ្ជៈកំប៉ុង ។ ចុះប្រសិនបើអ្នកប្តូរពីការញ៉ាំភេសជ្ជៈកំប៉ុងញឹកញាប់ មកញ៉ាំទឹកជំនួសវិញ តើនឹងមានអ្វីកើតឡើង !
ជួយទប់ទល់កុំឲ្យអ្នកញ៉ាំអាហារច្រើនពេក ៖ ញ៉ាំទឹកកន្លះកែវ មុនពេលញ៉ាំអាហារពីរឬបីនាទី អាចទប់ស្កាត់ កុំឲ្យអ្នកញ៉ាំអាហារច្រើនពេក ដែលចំណុចនេះអំណោយផលជាពិសេស ដល់អ្នកដែលមានបំណងសម្រកទម្ងន់។
រាងកាយគ្មានជាតិពុល ៖ ទឹកគឺជាមធ្យោបាយល្អបំផុត ក្នុងការបណ្តេញសារធាតុពុល ចេញពីរាងកាយ តាមរយៈទឹកនោមនិងលាមកជាដើម។
បង្កើនគុណភាពខួរក្បាល ៖ ខួរក្បាលផ្ទុកជាតិទឹករហូតដល់៨០ភាគរយ ដូច្នេះបើខ្វះជាតិទឹកអាចនឹងរារាំងដល់សមត្ថភាពនៃការគិត។ អ្នកគួរបំពេញជាតិទឹកបានគ្រប់គ្រាន់ ដើម្បីបង្កើនមុខងារនៃការចងចាំ និងការគិតពិចារណារបស់ខួរក្បាល។
ហានិភ័យនៃបញ្ហាសុខភាពមានកម្រិតទាប ៖ ញ៉ាំភេសជ្ជៈកំប៉ុងដែលទិញពីផ្សារ នឹងផ្តល់ផលអាក្រក់ដល់សុខភាព។ បើអ្នកងាកមកញ៉ាំទឹកជំនួសភេសជ្ជៈទាំងនោះវិញ មិនត្រឹមតែជួយសន្សំសំចៃប្រាក់ប៉ុណ្ណោះទេ តែក៏អាចកាត់បន្ថយហានិភ័យនៃជំងឺជាច្រើនដូចជា ជំងឺពាក់ព័ន្ធប្លោកនោម និងមហារីកពោះវៀនជាដើម។ យោងតាមការសិក្សា ដែលត្រូវបានចេញផ្សាយ នៅក្នុងទស្សនាវដ្តី Neurology បានឲ្យដឹងថា ការញ៉ាំទឹកជួយបន្ថយអាការៈឈឺក្បាលប្រកាំង។ ញ៉ាំទឹក៥ កែវ ក្នុងមួយថ្ងៃ អាចបន្ថយហានិភ័យនៃការគាំងបេះដូងបាន ៤១ភាគរយ៕សម្រួលអត្ថបទដោយ៖ ខ្ទឹមស