ប្រសិទ្ធភាពផ្នែកឱសថដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ ផ្ទីថ្ម

230

ជួយស៊ែរចែកគ្នាដឹងផង! ពិតជាអស្ចារ្យណាស់ ផ្ទីថ្ម ជាឱសមានប្រសិទ្ធភាពគួរឲ្យភ្ញាក់ផ្អើល ជួយការពារពីមហារីក ទល់លាមក ខ្សោយបេះដូង ឲ្យរដូវមកទៀងទាត់ ជំងឺភ្លេចភ្លាំង បិតបូស កើតពិស ជំនួយ និងការពារថ្លើម!

 

ការព្យាបាល៖

– រុក្ខជាតិទាំងមូលហាលអោយស្ងួតធ្វើម្សៅ គេប្រើសំរាប់ព្យាបាលរោគឈឺបំពង់ក និងអាចសំលាប់ផ្សិតបាន

– ឬសស្ងួតស្ងោរផឹក សំរាប់ឲ្យរដូវមកទៀងទាត់។ បើផឹកលើសកំរិតអាចធ្វើអោយរលូតកូន

 

– ការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា រុក្ខជាតិជាឱសថជំនួយនិង ការពារថ្លើមយ៉ាងល្អ។

– ទល់លាមក គ្រុនក្តៅ យករុក្ខជាតិទាំងមូល កាត់ឫសចេញ ស្ងោរធ្វើជាបន្លែហូប ឬហាលស្ងួត១៥-៣០ក្រាមដាំទឹក១លីត្រហូប

 

– កើតពិស បូស យកដើមស្លឹកបុកបិត។

*** ហាមប្រើចំពោះស្រ្តីមានផ្ទៃពោះអាចធ្វើអោយរលូតកូនបាន។

លើសពីនេះវាសំបូរទៅដោយសារជាតិខ្លាញ់អូមេហ្គា3 ដែលអាចជាបន្លែជំនួសសាច់ត្រីសម្រាប់អ្នកបួសបានផងដែរ។

 

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here