ប្រយ័ត្នប្រឈមគ្រោះថ្នាក់នឹងជំងឺអស់នេះ បើទម្លាប់ឆេវឆាវ ខឹងច្រើន!!

311

នរណា​ក៏​ចេះ​ឆេវឆាវ ​ចេះ​ខឹង​ ដែល​កើត​ឡើង​ដោយសារ​សម្ពាធ​ការងារ​ប្រចាំ​ថ្ងៃ​ដែរ ​តែ​យើង​មិន​អាច​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ឥរិយាបថ​នេះ​បាន​ទេ។ បើ​បណ្តែត​បណ្តោយ ​វា​នឹង​ក្លាយ​ជា​ទម្លាប់​អាក្រក់​មួយ​ដែល​មិន​អាច​កែ​បាន ​ហើយ​ផ្តល់​ទុក្ខទោស​ដល់​សុខភាព​រាងកាយ​ទាំង​មូល​ផង។

តាម​រយៈ​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ដែល​ឆេវឆាវ​ច្រើន​ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ការ​គាំង​បេះដូង​លើស​ពី​ធម្មតា ​ដល់​ទៅ​បី​ដង​ឯណោះ។ អារម្មណ៍​ឆេវឆាវ ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើនឡើង​ចង្វាក់​បេះដូង​ដើរ​លឿន​ខ្លាំង ​រហូត​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​គាំង​បេះដូង​តែ​ម្តង។

មិន​តែ​ប៉ុណ្ណោះ ​វា​អាច​មាន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​ស្ត្រី​ផង​ដែរ ​ដោយ​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់។ នៅ​ពេល​ស្ត្រី​មាន​អារម្មណ៍​តានតឹន ​ឬ​ឧស្សាហ៍​មាន​កំហឹង​ជាប់​ខ្លួន ​វា​ជះ​ឥទ្ធិពល​ដល់​ការ​កក​ស្ទះ​ក្រពេញ​ទឹកដោះ ​ដែល​បង្ហាញ​តាម​រយៈ​សញ្ញាណ​ដំបូង​គឺ ​ការ​ឈឺ​ និង​ចុកស្រគៀរ​នៅ​បរិវេណ​សុដន់។

ក្រៅ​ពី​នេះ ​ទម្លាប់​ឆេវឆាវ​ក៏​ជា​មុខងារ​ធំ​បំផុត​ដែល​បំផ្លាញ​ប្រព័ន្ធ​ស៊ាំ​របស់​រាងកាយ​ផង​ដែរ ​មាន​ន័យ​ថា​អ្នក​ងាយ​ទទួល​ប្រតិកម្ម​ដោយសារ​បម្លាស់​ប្តូរ​បរិយាកាស​ពី​ខាង​ក្រៅ ​ឆាប់​ហត់​អស់​កម្លាំង ​និង​ឆាប់​ឆ្លង​នូវ​ជំងឺ​ផ្សេង​ៗ​ជា​ដើម។ដូចនេះ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ខាង​លើ ​អ្នក​គួរ​រៀន​សម្រប​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​ទម្លាប់​អាក្រក់​មួយ​នេះ ​ឬ​អាច​សាកល្បង​វិធី​សមាធិ​ខ្លះ​ដើម្បី​ជា​ជំនួយ​ក៏​បាន។ ចង់​ផ្លាស់ប្តូរ​ទម្លាប់​ណា​មួយ មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ​ហើយ​ក៏​មិន​អាច​ថា​ឈប់​ក៏​ឈប់​ភ្លាម​បាន​ដែរ ​តែ​យ៉ាងហោច​ណាស់​អ្នក​អាច​កាត់​បន្ថយ​បាន៕សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here