ប្រយោជន៍របស់ស្លឹកគ្រៃក្នុងការកំចាង់សត្វល្អិត!

944

១.សមាសធាតុប្រឆាំងនឹងសត្វល្អិត
ប្រេង ដែលចម្រាញ់ចេញពីដើម និង ស្លឹកគ្រៃមានផ្ទុកសមាសធាតុ Monoterpenes (Citral-3,7 dimethy-2,6-Octadienal) ដែលអាចបណ្ដេញ សម្លាប់សត្វល្អិត និង មីក្រុបបង្កជំងឺលើរុក្ខជាតិ។

២.ផ្នែកប្រើប្រាស់
– គល់
– ស្លឹក។

៣.វិធីផ្សំ និង វិធីប្រើប្រាស់
– ចិញ្ច្រាំ ឬ បុកស្លឹកគ្រៃតាមបរិមាណដែលចង់បានឲ្យម៉ដ្ដល្អ។
– ត្រាំស្លឹកគ្រៃ ដែលបុករួចក្នុងទឹក ក្នុងបរិមាណ ២៥ ក្រាម÷ ទឹក ១ លីត្រ រយៈពេល ២-៣ ម៉ោង។
– ចាក់យកទឹកថ្នាំពលចេញ រួចបាញ់ ឬ ស្រោចលើរុក្ខជាតិដែលទទួលរងការបំផ្លាញពីសត្វល្អិត។

៤.ប្រសិទ្ធភាពលើសត្វល្អិត
– ដង្កូវមេអំបៅ។

ប្រភព៖ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគំរោង

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here