ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ប្រភេទអាហារដែលជួយបំបាត់អាការៈក្រហាយចុងដង្ហើម!

04-May-2018 08:58 AM

រូបភាព


ដោយ: Uddam

ប្រសិនបើ​អ្នក​មាន​ជំងឺ​ច្រាល​អាហារ​ចេញពី​ក្នុង​ក្រពះ វិធី​នៃ​កា​រញុំា គឺ​ស្ទើរតែ​ចាំបាច់ ដូចគ្នា​ទៅ​នឹង អ្វី​ដែល​អ្នក បាន​ញ៉ាំ ។ នេះ​បានន័យថា អ្នក​ត្រូវ​បន្ថយ​នូវ​កា​រញុំា​អាហា​ររបស់​អ្នក គឺ​អ្នក​មិន​ត្រូ​វញុំា​អាហារ​បន្ថែម នា​ពេលយប់ ជ្រៅ​នោះទេ ហើយ​អ្នក​ក៏​មិន​ត្រូវ ចូល​គេង​ភ្លាមៗ​បន្ទាប់​ពី​ញាុំ​អាហារ​រួច​នោះ​ដែរ ។ ប៉ុន្តែ​ការជ្រើសរើស​អាហារ អោយបាន​ឆ្លាត​វ័យ នោះ​គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ ។​អ្នក​អាច​ទប់ស្កាត់ នូវ​ការ​ច្រាល​អាហារ ចេញពី​ក្នុង​ក្រពះ​អ្នក ដោយ​ការជ្រើសរើស យក​អាហា​រណា ដែលមាន ជាតិ​ខ្លាញ់​តិច និង មាន​ជាតិ​ស​សៃ​ខ្ពស់ ដែល​ភាគច្រើន មាន​នៅក្នុង​គ្រាប់​ធញ្ញជាតិ​, ផ្លែឈើ​, បន្លែ និង​សាច់​ដែល គ្មាន​ខ្លាញ់​។​អាហារ​ដែល​ធ្វើ​ពី​ស្រូវ​សាឡី​៖ បញ្ឈប់​នូវ​អាហារ ប្រភេទ​ដូណាត់ ប្រសិនបើ​អ្នក​មិន​ចង់​មាន​អាការៈ ក្រហាយ​ដើមទ្រូង​នៅក្នុង​ពេល​ព្រឹក​នោះ​ទេ ។ ប្រសិនបើ​អ្នក មាន​ជំងឺ​នៃ​ការ​ច្រាល​អាហារ​ចេញ ពី​ក្នុង​ក្រពះ នោះ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ជាធម្មតា គឹជា​មូលហេតុ​ដែល​ធ្វើអោយ អ្នក​មាន​ការឈឺចាប់​។ ផ្ទុយ​មកវិញ អ្នក​អាច​ជ្រើសរើស យក​អាហារ​ដែល​ធ្វើ​ពី​ស្រូវ សាឡី​។ វា​ជា ប្រភេទ​អាហារ ដែល​មាន​ជាតិ​ខ្លាញ់​ទាប និង មាន​ជាតិ​ស​សៃ​ខ្ពស់ និង អាច​ធ្វើអោយ​ការ​ឈឺក្រពះ របស់​អ្នក​បាន ស្រាកស្រាន្ត​។ អ្នក​អាច​ទទួល​ទាន វា​ជាមួយនឹង ផ្លែ​ចេក តាម​ដែល​គេ​គិត​ថា វា​អាច​ជួយ​ប្រឆាំងនឹង ជាតិ​អាស៊ីត​នៅ ក្នុង​ក្រពះ​បាន​។​
ទទួលទាន​ខ្ញី​៖ ខ្ញី​ស្រស់ មាន​នាទី ក្នុង​ការប្រឆាំង​នឹង ការ​រលាក និង ជា​ឱសថ​បុរាណ​មួយ​ប្រភេទ សម្រាប់​បញ្ហា​ក្រពះ គ្រប់​ប្រ ភេទ​។ អ្នក​អាច​ញុំ​ា​វា បាន​ជា​រៀងរាល់ថ្ងៃ គឺ​ពី ២ ទៅ ៤​ក្រាម ( តែបើ​ច្រើនជាង​នេះ អាច​ធ្វើអោយ​អ្នក មាន​អាការៈ ក្រហាយ​ដើមទ្រូង ) ដោយ​ការ​ហាន់​វា​ស្តើងៗ រួច​ដាក់​វា ចូល​ទៅក្នុង​ទឹ​កក្តៅ ដើម្បី​ធ្វើ​ជា​តែ​, ឬ​ទំពារ​វា ឬក៏ ប្រើ​វា​អោយ បាន​ច្រើន នៅ​ពេល​អ្នក​ចំអិន​អាហារ ។​ មី​អ៊ីតាលី ( Pasta ) ដោយ​មិន​ប្រើ​ទឺកជ្រលក់​៖ទឹក​ប៉េងប៉ោះ និង ទឹកជ្រលក់​ផ្សេងទៀត គឺ​មិន​ត្រូវ​ប្រើ​សម្រាប់ អ្នក​ដែល​មាន​ជំងឺ នៃ​ការ​ច្រាល​អាហារ ចេញពី​ក្រពះ​នោះទេ​។ សម្រាប់​អ្នក ដែល​ចង់​ញុំ​ា​មី​អ៊ីតាលី​ខ្លាំង​នោះ អ្នក​អាច​ប្រើ​ទឹក​សាច់​រំងាស់ ជា​ទឹកជ្រលក់​។ ហើយ​ការ​ទទួលទាន មី​អ៊ីតាលី ដែល​ធ្វើ​ពី​ស្រូវ​សាឡី នោះ​គឺ​នឹង ជួយ​បង្កើន​នូវ​ការទទួលយក​នូវ​អាហារ​ប្រភេទ ស​សៃ ។​សណ្តែក​៖សាច់​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ដូចជា​សាច់គោ គឺ​ត្រូវបាន​គេ​ចាត់ទុកថា ជា​គន្លឹះ​ដែលនាំអោយ​មាន ការ​ក្រហាយ ដើមទ្រូង​។ សណ្តែក គឺជា​ប្រភព​ដ៏​ល្អ​ប្រសើរ នៃ​ពពួក​ប្រូតេអ៊ីន និង ជាតិ​ស​សៃ និង អាច​ជំនួស​ជាតិ​សាច់​បាន​។ ប្រសិនបើ​អ្នក​មាន​អាការៈ​ច្រាល​អាហា​រចេញ ពី​ក្នុង​ក្រពះ ពួក​វា​គួរតែ​ជា​អាហារ​ទៀងទាត់ មួយ​សម្រាប់​អ្នក ។​
​ទឹក​ប៉ោម៖បឺរ និង ប្រេង ត្រូវបាន​គេ​ដឹងថា ជា​គន្លឹះ​ដែលនាំអោយ​មាន​អាការៈ ក្រហាយ​ចុងដង្ហើម​ប៉ុន្តែ​វា​មិនមែន​បានន័យថា អ្នក​ត្រូវ​តម អាហារ​ដែល​អ្នក​ចូលចិត្ត​ទាំងអស់ នោះទេ​។ គឺ​អ្នក​គ្រាន់តែ​ជំនួស​នូវ​ជាតិ​ប្រេង​ទាំងនោះ ដោយ​ទឺក​ប៉ម ដែល​វា​អាច នឹង​ជួយ​បន្ថយ​នូវ​ជាតិ​ខ្លាញ់ និង បន្ថែម​នូវ​ជាតិ​ស​សៃ ។​អត្ថបទដោយ៖អ៊ាង សុផល្លែត