ប្រទាលនាងល័ក ងាយដាំដុះបំផុត តែលាក់កំបាំងនូវអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាព ដែលយើងគួរមានដាំ ១ផើង ២ ទុកចោលក្បែរផ្ទះ ភ្លេចស្រោចទឹកក៏មិនងាប់ដែរ

5926

+ឈ្មោះវិទ្យាសាស្ត្រ: Tradescantia Spathacea Sw. ជាប្រទាល ដែលនិយមប្រើជាបន្លែ ធ្វើភេសជ្ជៈ និងដាំលម្អសួន ងាយដាំដុះបំផុត តែលាក់បំបាំងនូវអត្ថប្រយោជន៍ ដ៏អស្ចារ្យសម្រាប់សុខភាព ដែលគួរមាន ១ផើង ២ទុកចោលក្បែរផ្ទះ ភ្លេចស្រោចទឹកក៏មិនងាប់ ។


+ប្រទាលនាងល័ក មានប្រសិទ្ធភាព ៖
– កែគ្រុនក្តៅ ក្តៅក្នុង បណ្តេញពិស
– ពេលចេញស្អូច ឬកញ្ជ្រិលគេយកស្លឹកវាដាំពិសារជំនួសទឹក
– ជួយដល់បញ្ហានោមទាស់នោមឈាម
– បំប៉នសួត បំប៉នថ្លើម


– កែក្អកធ្លាក់ឈាម ក្អកស្ងួត ក្អកមានស្លេស្ម ( ប្រើផ្កាដាំទឹកពិសា )
– កែគ្រុនផ្តាសាយ
– កែក្អួតធ្លាក់ឈាម ដោយសារគ្រាំក្នុង ( ស្ងោរស្លឹកពិសារ )
– រាកមួលឈាម
– បំបាត់រោគអាស៊ីតក្នុងក្រពះ


+ជនជាតិចិននិយមហាលផ្កាឲ្យក្រៀមស្ងួតដាំទឹក ពិសា កែឈាមក្នុងពោះវៀន និងយកស្លឹកស្ងោរជាមួយសាច់ជ្រូកគ្រឿងក្នុង ដូចជាថ្លើម លំពែង ជាសម្លរបំប៉នថែសុខភាព ។
-កែរោគសើរស្បែក ដូចជាកមរមាស់ ស្រែង យកស្លឹកបុកយកទឹកលាប ។
+សារធាតុរកឃើញក្នុងស្លឹកប្រទាលនាងលក្ខ័ គឺ Flavonoid glycoside , Carboxylic acid ,
Vit C Latax ជាដើម ។


+របៀបធ្វើភេសជ្ជៈ
-ប្រទាលនាងលក្ខ័ សំរាប់កែអាស៊ីតក្នុងក្រពះ និងសម្រួលបេះដូង
– ស្លឹកប្រទាលលាងស្អាត ហាន់កង់ខ្លីៗ ១០ធាង
– ស្លឹ្កកតើយ ១០ធាង លាងស្អាត ហាន់កង់ខ្លីៗ
– ទឹកស្អាត ២លីត្រ


+របៀបធ្វើ
-ដាក់ស្លឹកប្រទាល និងស្លឹកតើយ និងទឹកដាំពុះ ៥ – ៧នាទី
-ស្រង់កាកចេញ ពិសាក្តៅ ឬត្រជាក់ តាមចំណូល ដោយចាក់ដាក់កែវ ថែមទឹកឃ្មុំ ឬស្ករបន្តិច ពិសា ១ថ្ងៃ ២ ទៅ ៣ ដង រយៈពេល ៣ ទៅ ៦ ខែ នឹងធូរស្បើយ។


រៀបរៀងដោយ: ផ្កាយ និស្ស័យ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here