ប្រការគួរយល់ដឹង ក្នុង​ការ​ទទួល​ទាន​បន្លែ​ជ្រក់

105

–ការ​លាង​បន្លែ​ជ្រក់ មុន​យក​ទៅ​ធ្វើ​ម្ហូប គឺ​ជា​ការ​លាង​បាក់​តេរី​ល្អ ដែល​ជាប់​ជា​មួយ​បន្លែ
-ដូច្នេះ បើ​ចង់​លាង គួរ​លាង​បន្លែ មុន​នឹង​យក​ទៅ​ជ្រក់ ចំណែក​ឯ​បន្លែ ដែល​ជ្រក់​ហើយ មិន​ចាំបាច់​លាង​ទៀត​ទេ–កុំ​ទទួល​ទាន​បន្លែ​ជ្រក់ តែ​មួយ​មុខ បន្លែ​មួយ​ប្រភេទៗ មាន​ប្រយោជន៍​ផ្សេងៗ​គ្នា ប្រសិន​ទទួល​ទាន​ត្រឹមតែ​មួយ​ប្រភេទ អ្នក​នឹង​បាន​ទទួល​សារធាតុ​អាហារ​មិន​គ្រប់គ្រាន់
–បន្លែ​ជ្រក់ ដែល​ល្អ ត្រូវ​តែ​មាន​រសជាតិ​មិន​ជូរ​ខ្លាំង ឬ​ប្រៃ​ខ្លាំង​ពេក ដើម្បី​កុំ​ឲ្យ​តម្រង​នោម​ធ្វើ​ការ​ធ្ងន់–កុំ​ប្រើ​អាលុយ​មីញ៉ូម ឬ​ប្លាស្ទិក ក្នុង​ការ​ជ្រក់​បន្លែ តែ​គួរ​ប្រើដប ឬ​ឆ្នាំង មិន​ដូច្នោះ​ អាស៊ីត​ពី​បន្លែ​ជ្រក់ នឹង​កាត់​ភាជនៈ​ប្លា​ស្ទិក​របស់​អ្នក​ឲ្យ​សឹក​បានសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here