បំបាត់ក្លិនខ្លួនមិនល្អ ជាមួយរូបមន្តបែបធម្មជាតិងាយៗ!

762

១-ប្រេងដូង៖ប្រេងដូង ជាផលិតផលបែបធម្មជាតិដ៏មានប្រសិទ្ធិភាពខ្ពស់បំផុតមួយដែលផ្ដល់ឱ្យរាងកាយ នូវក្លិនក្រអូប។ វាមានលក្ខណៈសម្បត្តិប្រឆាំងមេរោគ ហើយរារាំងការលូតលាស់នៃបាក់តេរី ខណៈដែលអាស៊ីត lauric នៃប្រេងដូងកម្ចាត់ក្លិនឈួលមិនល្អនៃរាងកាយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាប ប្រេងដូងត្រង់ក្លៀកឱ្យបានពី ១ ទៅ ២ ដងក្នុងមួយថ្ងៃ ក្រោយពេលងូតទឹករួច។ ហើយក៏កុំភ្លេចទទួលទានវាជាមួយនឹងអាហារ ដើម្បីកម្ចាត់បញ្ហាក្លិនមាត់មិនល្អ។

២-ក្រូចឆ្មារ និងផ្លែក្រូចដទៃទៀត៖ក្លិនក្លៀកមិនមែនជាបញ្ហាតែមួយដែលលក្ខណៈសម្បត្តិសម្លាប់មេរោគរបស់ក្រូចឆ្មារជួយកម្ចាត់បានឡើយ។ ក៏ដូចទៅនឹងប្រេងដូងដែរ ទឹកក្រូចឆ្មារអាចគ្រប់គ្រងបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អ ដែលបង្ក ឡើងដោយបាក់តេរីបានយ៉ាងប្រសើរ។ការទទួលទានទឹកក្រូចឆ្មារមួយកែវនៅពេលព្រឹក អាចជួយដោះស្រាយបញ្ហាក្លិនមាត់ឆាប់រហ័ស។ ជម្រើសផ្សេងទៀតដើម្បីបំបាត់ក្លិនមិនល្អ គឺច្របាច់ក្រូចឆ្មារម្ខាង រួចយកទឹកក្រូចឆ្មារនេះទៅដុសលាបក្រោមបាតជើង ឬត្រង់ក្លៀក ទុកឱ្យស្ងួត រួចងូតទឹកជាការស្រេច។

៣-ជីវ៉ាន់ស៊ុយ៖មានផ្ទុកសម្បូរទៅដោយជាតិក្លរ៉ូភីល និងក្លិនក្រអូបស្រស់ស្រាយដែលធ្វើឱ្យវាជាឱសថ បែបធម្មជាតិជួយបំបាត់បញ្ហាក្លិនខ្លួនបានយ៉ាងប្រសើរ។ ជីវ៉ាន់ស៊ុយសម្អាតរាងកាយ និងកម្ចាត់ រាល់បាក់តេរីដែលបណ្ដាលឱ្យមានក្លិនខ្លួនមិនល្អ។ ការស្រាវជ្រាវបង្ហាញថា ជីវ៉ាន់ស៊ុយ មានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងសមាសធាតុស្ពាន់ធ័រដែលបង្កក្លិនខ្លួនមិនល្អ។ អ្នកអាចបន្ថែម ជីវ៉ាន់ស៊ុយក្នុងអាហារ ឬឆុងដើម ឬស្លឹកជីវ៉ាន់ស៊ុយស្ងួតជាតែដើម្បីទទួលទានក៏បាន។

៤-ជីអង្កាម៖អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានជីអង្កាមស្រស់, ស្ងួត ឬប្រើប្រាស់ប្រេងជីអង្កាម លាបក្លៀក និងបាតជើងជាការស្រេច។

៥-តែបៃតង៖ជាប្រភពដ៏ប្រសើរនៃអាស៊ីតសរីរាង្គ និងសារធាតុ tanninជួយប្រយុទ្ធប្រឆាំងការបែកញើស ហួសប្រមាណ និងរារាំងការលូតលាស់នៃបាក់តេរី។ តែបៃតងមានប្រយោជន៍ណាស់ សម្រាប់ដោះស្រាយបញ្ហាក្លិនជើង, រាងកាយ និងសូម្បីតែខ្យល់ដង្ហើម។ ទទួលទានតែបៃតង ជាប្រចាំដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។ក្រៅពីជួយកាត់បន្ថយការបែកញើស ហើយនោះតែបៃតងក៏ល្អសម្រាប់ការដុតរំលាយអាហារក្នុងរាងកាយដែលផ្ដល់អត្ថប្រយោជន៍ ណាស់សម្រាប់អ្នកចង់ស្គមស្អាត៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here