បើមិនចង់្យក្រពះមានបញ្ហា ពេលក្រពះមិនទាន់មានអាហារ គួរតែចៀសវាងអាហារមួយចំនួននេះ

829

មិនខ្វល់ថា ក្រពះអ្នកអត់អាហារនៅពេលព្រឹកក្រោយពីភ្ញាក់ពីគេង ឬនៅពេលណាផ្សេងឡើយ យកល្អគួរតែជ្រើសរើសញ៉ាំអាហារសម្រន់ដែលត្រឹមត្រូវផងបើសិនជាចង់ឱ្យមានសុខភាពល្អ។ ប៉ុន្តែអាហារខាងក្រោមនេះ គួរតែមិនមែនជាអាហារល្អបំផុតដែលអ្នកគួរញ៉ាំនៅពេលក្រពះ មិនទាន់មានចំណីឡើយ ។

No automatic alt text available.

ភេសជ្ជៈមានជាតិហ្គាស៖ ការញ៉ាំភេសជ្ជៈកំប៉ុង គឺជាមូលហេតុមួយ ដែលនាំឱ្យកើតជាជំងឺធាត់ ជ្រុលក្នុងសហរដ្ឋអាមេរិក ។ ប៉ុន្តែទោះបី ជាវាគ្មានជាតិស្ករក៏ដោយ ក៏វាមិនត្រូវ បានណែនាំឱ្យញ៉ាំពេលពោះទទេដែរ ។ ការញ៉ាំភេសជ្ជៈនេះមុនគេនៅពេល ព្រឹក អាចបន្ថយការផ្គត់ផ្គង់ឈាមទៅ ក្រពះ និងបំផ្លាញភ្នាស រំអិលរបស់វា ដែលជាហេតុនាំឱ្យការរំលាយអាហារ យូរ និងទល់លាមក ។

Image may contain: drinkផ្លែឈើជូរៗ៖ យកល្អគួរតែបន្ថែមជាតិស្ករទៅ ក្នុងផ្លែឈើជូរៗទៅ ព្រោះវាមានជាតិ អាស៊ីតខ្លាញ់ ហើយក៏អាច ផ្តល់ភាព លំបាកដល់ក្រពះបានដែរ ។ ជាតិអាស៊ីត ស៊ីទ្រិចគឺមានខ្ពស់ក្នុងក្រូចឆ្មារ ដែលអាច ធ្វើឱ្យឈឺចាប់ ឬឈឺពោះបែបរមួល និង ករណីខ្លះអាចទៅជាចង្អោរផងដែរ ។

Image may contain: plant, outdoor, food and natureត្រសក់ ៖ ភាគច្រើនយើងមិនបានគិតទៅ លើការញ៉ាំបន្លែជារឿងដំបូងនៅពេល ព្រឹកទេ ប៉ុន្តែបើសិនជា អ្នកចង់ធ្វើអ៊ីចឹងមែន ចូរជ្រើសរើសបន្លែដែលត្រឹមត្រូវផង ។ បន្លែឆៅដូចជា ត្រសក់ គឺល្អ សម្រាប់សុខភាពទូទៅ ។ ប៉ុន្តែនៅពេល ញ៉ាំពោះទទេ វាអាចនឹងធ្វើឱ្យក្រហាយ ដើមទ្រូង ឈឺពោះ មិនមានផាសុកភាព ក្នុងខ្លួន និងផោមច្រើន ។

Image may contain: food

ផ្លែសារី៖ ការញ៉ាំផ្លែសារីមួយផ្លែពេល ឃ្លានអាចហាក់បីដូចជារឿងផ្តល់សុខ ភាពប៉ុន្តែវាមិនអាចបំពេញ តម្រូវការ ឃ្លានរបស់អ្នកបានឡើយ ។ ផ្លែសារីផ្ទុក ទៅដោយជាតិសរសៃ Crude ដែលអាច ធ្វើឱ្យរបួសដល់ភ្នាសរំអិលក្រពេះដែល គ្មានចំណីបាន ។

Image may contain: food
អាហារហឹរ ៖ ការញ៉ាំម្ទេស និងអាហារហឹរនៅពោះទទេ ប្រហែលជាធ្វើឱ្យរលាកដល់ក្រពះដែលអាចនាំឱ្យរមួល និងប្រតិកម្មអាស៊ីតបាន។ អាហារហឹរ គឺជាមេបញ្ហានាំឱ្យក្រពះមិនកិនអាហារ ។

Image may contain: food

ប៉េងប៉ោះ ៖ថ្វីបើប៉េងប៉ោះមានវីតាមីន C និងជីវជាតិខ្ពស់ក៏ដោយ តែវាក៏មាន អាស៊ីត Tannic ខ្ពស់ដែរក្នុងការបង្កើន អាស៊ីតក្នុងក្រពះ ដែលនាំឱ្យកើតជា ដំបៅក្រពះបាន ។ អ្នកអាចសន្សំវាទុក សម្រាប់ការញ៉ាំពេលល្ងាចវិញក៏បានដែរ៕

Image may contain: plant and food

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here