បន្លែផ្លែឈើ ជួយឲ្យខួរក្បាលចងចាំបានល្អ!

197

-ផ្លែប៊ើរ៖គេអាចញ៉ាំវាជាផ្លែទុំក៏បាន ឬចិតធ្វើបង្អែមផ្លែឈើ ឬក៏ទឹកក្រឡុកក៏បាន។ ប៊ើរ ជាផ្លែឈើដែលមានជាតិខ្លាញ់ល្អ ឬហៅថាខ្លាញ់ឆ្អែត ដែលមានសម្ព័ន្ធម៉ូលេគុលតែមួយ។ ផ្លែនេះ មានគុណប្រយោជន៍ណាស់សម្រាប់រាងកាយ ជាពិសេសជួយ៖– ផលិតជាតិខូលេជែនល្អសម្រាប់ស្បែក– ជួយឲ្យស្បែកតឹងរលោង– ជួយឲ្យសក់ និងក្រចកដុះល្អ– ជួយឲ្យគ្លុយកូស (ស្ករ) ក្នុងឈាមមានលំនឹង។

-ផ្លែប្ល៊ូប៊ើរី​៖ក្រៅពីឆ្ងាញ់ ផ្លែឈើនាំចូលពីក្រៅប្រទេស មកដាក់លក់តាមបណ្ដាហាងផ្លែឈើ ឬផ្សារទំនើបមួយនេះ ប្រមូលផ្តុំទៅដោយពពួកអង់ទីអុកស៊ីដង់ វីតាមីន C កម្រិតខ្ពស់ វីតាមីន K ជាតិកាកសរសៃ និងអាស៊ីតហ្គាលិច។ ភាពល្អអស់ទាំងនោះ ជួយខួរក្បាលយើងមិនឲ្យភ្លេចភ្លាំងច្រើន បន្ថយអារម្មណ៍តានតឹង តប់ប្រមល់ និងសាច់ចាំមិនងាយចាស់។-បន្លែស្លឹកបៃតង៖ការស្រាវជ្រាវបញ្ជាក់ថា បន្លែស្លឹកបៃតង ជួយយើងឲ្យរក្សាផ្ចង់អារម្មណ៍បានល្អ ព្រោះវាសម្បូរដោយវីតាមីន រ៉ែខនិជ ក្លរ៉ូហ្វីល និងជាតិកាកសរសៃដែលល្អបំផុតសម្រាប់ឈាម និងប្រព័ន្ធលាយអាហារ។ ក្រៅពីនេះ ដោយសារតែបន្លែទាំងនោះប្រមូលផ្តុំទៅដោយវីតាមីន A និង វីតាមីន K វាក៏ជួយឲ្យឆ្អឹងរឹងមាំ និងជួយបង្ការការរលាកបានទៀតផង។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here