បទពិសោធន៍ផ្សំថ្នាំពុលកសិកម្មពីរុក្ខជាតិ ទប់ទល់ការបំផ្លាញដំណាំ

904

អ្នកមីង ឆឹង ងឹម ជាកសិកររស់នៅភូមិ ត្រពាំងឈូក ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្ត កំពង់ ស្ពឺ មានដីស្រែសរុបទំហំ ១០អារ និងមានដាំដំណាំ ដូចជា ននោង ត្រឡាច ត្រសក់ ល្ពៅ ម្ទេស ល្ហុង ។ ក្នុងការដាំដំណាំគាត់ជួបប្រទះបញ្ហាសត្វល្អិតបំផ្លាញមានដូចជា ដង្កូវស៊ីរូងដើម ស្រឹង ដង្កូវមូរស្លឹក អណ្តើកមាស ។ល។ ដើម្បីទប់ទល់នូវការបំផ្លាញដំណាំរបស់គាត់ៗបានធ្វើថ្នាំពុលផ្សំពីរុក្ខជាតិបាញ់ទៅលើដំណាំ ។ ជាលទ្ធផលឃើញថា ថ្នាំនេះអាចបណ្តេញសត្វល្អិតចង្រៃពីដំណាំរបស់គាត់បាន ។ ចំពោះធាតុផ្សំ និងវិធីផ្សំបង្ហាញដូចខាងក្រោម :

១-ធាតុផ្សំ

ម្ទេស ១គីឡូក្រាម សំបកទៀប ១គីឡូក្រាម មើមប៉ិកួក ១គីឡូក្រាម ទឹក ២លីត្រ ។

២-សម្ភារជំនួយ

ពាងចំណុះ ២០លីត្រ គំរបពាង ១ និងឈើកូរ ។

៣-របៀបផ្សំ

គាត់យកធាតុផ្សំខាងលើមានម្ទេស សំបកទៀប មកចិញ្ច្រាំ ហើយឈូសមើម ប៉ិកួរៈ រួចទើបបុកបញ្ចូលគ្នា ហើយយកទៅដាក់ត្រាំក្នុងពាង ដោយចាក់ទឹកឲ្យលិច រួចគ្របគំរបជិត ដាក់ក្រោមម្លប់ឈើ រយៈពេល ២ថ្ងៃ គាត់បើកគំរបពាងកូរម្តងដើម្បីឲ្យថ្នាំឆាប់កាច់ ។

ក្រោយពីត្រាំទុករយៈពេល ១សប្តាហ៍មក គាត់សង្កេតឃើញថាទឹកឡើងពណ៌ក្រម៉ៅ និងធុំក្លិនឆួល ដែលបញ្ជាក់ថាទឹកថ្នាំកាច់បានល្អ ហើយអាចយកទៅប្រើស្រោចទៅលើដំណាំបានហើយ ។

៤-របៀបប្រើ

នៅពេលប្រើគាត់បានយកទឹកថ្នាំ ២លីត្រ លាយជាមួយទឹក ១២ លីត្រ ស្រោចមុនពេលសត្វបំផ្លាញដើម្បីបណ្តេញកុំឲ្យវាមកជិតដំណាំ ។ ក្រោយពីស្រោចទឹកថ្នាំប្រហែល ៣០នាទី គាត់ស្រោចទឹកលាងមកក្រោយដើម្បីកុំអោយទឹកថ្នាំនៅជាប់លើផ្ទៃស្លឹកនៅពេលត្រូវកំដៅថ្ងៃ ។ ពេលវេលា ដែលល្អសំរាប់ការស្រោចថ្នាំ គឺ នៅពេលរសៀលម៉ោង ៥។

៥-ចំណាប់អារម្មណ៍

ក្រោយពីបានប្រើថ្នាំនេះ គាត់សង្កេតឃើញថាថ្នាំនេះមានប្រយោជន៍ច្រើនដូចជា ធ្វើឲ្យដំណាំដុះលូតលាស់ល្អ មិនមានសត្វបំផ្លាញ និងទទួលបានផលច្រើន ហើយមិនប៉ះពាល់ដល់សុខភាពទៀតផង ។ គាត់ក៏បានផ្សព្វផ្សាយដល់អ្នកដទៃទៀត ជាពិសេសអ្នកមកទិញកូនត្រីរបស់គាត់ ហើយគាត់ក៏ចង់ស្រាវជ្រាវ រករុក្ខជាតិ ផ្សេងទៀតមកផ្សំថ្នាំដែរ ។ ថ្ងៃក្រោយគាត់ចង់កែលំអរប្រសិទ្ធិភាពថ្នាំដោយថែមសារធាតុពុលដូចជា គ្រាប់ស្លែង ៣ ខាំ សំបកស្តៅ ១គីឡូក្រាម ។ ហើយនឹងប្តូរពីការប្រើធុងស្រោច មកការប្រើស្នប់ដៃម្តង ។

(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)

អានអត្ថបទពិសេសបន្ថែម៖វិធីចិញ្ចឹមអង្ក្រងយកពងលក់
ការបង្កើតសំបុកអង្ក្រង៖

-បើសិនជាអ្នកមានដើមឈើ​មាន​សម្បុក​អង្ក្រង​នៅ​ទីនោះ​ ស្រាប់ អ្នក​គ្រាន់តែ​យក​ខ្សែ​មក​ចង​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយទៀត គឺជា​ការ​ស្រេច​។

-​បើ​ដើមឈើ​ណា​គ្មាន​អង្ក្រង​ អ្នកគ្រាន់តែ​យក​ចំណី​ទៅ​ដាក់​ព្យួរ​នៅលើ​ដើមឈើ​នោះ រួច​យក​សំបុក​អង្ក្រង​មួយ​ទៅ​ដាក់​ត្រង់​ទី​ដែល​បានដាក់​ចំណី​នោះ វា​នឹង​បង្កើត​សំបុក​នៅលើ​ដើមឈើ​នោះ​មិន​ខាន​។​

សម្រួលអត្ថបទដោយ អ៊ាង សុផល្លែត

Facebook.com/SOPHALLETH

​ការផ្តល់​ចំណី៖

-​អាច​យក​កាកសំណល់​ត្រី​សាច់​ពី​ផ្ទះបាយ​ដាក់​លើ​អ្វីមួយ ទៅ​ចង​ព្យួរ​លើ​ដើមឈើ​ឲ្យ​បាន​ច្រើន​ដើម នោះ​ការពង្រីក​សម្បុក​របស់​វា​ក៏មាន​ច្រើន​តាម​នោះដែរ​។​

-​អាចដាក់​ចំណី​រាល់ថ្ងៃ ឬ​រៀងរាល់​៥​ថ្ងៃ​ម្តង​ក៏បាន ដោយ​ចង​ចំណី​នៅលើ​ខ្សែ ដែល​បាន​ចង​បន្ត​ពី​ដើម​មួយ​ទៅ​ដើមឈើ​មួយទៀត​។​

ការប្រមូលផល៖

-​​អង្ក្រង​​បង្កើត​ពង​លឿន​ណាស់ ក្នុង​មួយ​សំបុក​​អាច​ប្រមូល​ពង​បាន​រហូត​មួយ​គីឡូក្រាម​ក៏មាន ក្នុង​រង្វង់ ២០​ថ្ងៃ​ម្តង​។ ការផ្តល់​ចំណី​ឲ្យ​បាន​ទៀងទាត់​ធ្វើ​ឲ្យ​វា​ពង្រីក​សំបុក​បាន​លឿន និង​បង្កើត​សំបុក​ថ្មី​ក៏​ច្រើន​ដែរ​។​

​ ​-ការយក​ពងអង្ក្រង​មិនចាំបាច់​បំផ្លាញ​សំបុក​វា​ទាំងមូល​ឡើយ គឺ​ទុក​ពីក្រោម​សំបុក យកតែ​ពង​វា​បាន​ហើយ​។​

– ​ពងអង្ក្រង​ដែល​យកបាន អាច​លក់​ឲ្យ​គេ​ឆៅ ឬ​ជ្រក់​លក់​ខ្លួនឯង​ក៏បាន វា​អាចជា​ការរកចំណូល​មួយ​ជា​បន្ថែម​ក្រោយពី​ទំនេរ​ពី​ការងារ​ធម្មតា​៕

ស្វែងរកឯកសារកសិក​ម្ម ឱសថវបុរាណខ្មែរធម្មជាតិ បន្ថែម www.eangsophlleth.com

ឯកសារយោង៖ pisithsiv

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here