បទពិសោធន៍ជោគជ័យក្នុងការដាំដំណាំទុរេន

271

-គួរត្រៀមពូជមុនយ៉ាងតិចមុន3ខែ(ដោយធ្វើថ្នាលថែទាំពូជនៅចំការផ្ទាល់)
– ធ្វើដីអោយស្អាត ហើយអោយបានច្រើនដង-ជីករណ្តៅមុន1ខែ ហើយពូនដីជាទួល(ទំហំបីម៉ែតបួនជ្រុង កំពស់ 3-4តឹកជាទំរង់ខ្នងអណ្តើក)-រួចជីករណ្តៅកន្លះម៉ែតបួនជ្រុង ជំរៅកន្លះម៉ែត បន្តទៀតយកដីល្បាយ(ដី លាមកសត្វស្ងួត ធ្យូងអង្កាម និងជីកែប្រែដី) លាយអោយសព្វដាក់ចូលរណ្តៅ-បន្ទាប់មកដាក់ថ្នាំសំលាប់សត្វល្អិតក្នុងដីចូល ផ្អាប់ចោល ដោយបាញ់ទឹកចូល 1អាទិត្យម្តង(បេីគ្មានភ្លៀង) ។-មុនដាំ1សប្តាហ៍គួរត្រៀមប្រពន័្ធទឹកអោយរួចជាស្រេច និងមុនដាំ3-4ថ្ងៃ គួរបាចកំបោរសចូលរណ្តៅ ហេីយបាញ់ទឹកចោល បន្ទាប់មក3-4ថ្ងៃក្រោយយកកូនទៅដាំ។
*បញ្ជាក់: មុនដាំ2សប្តាហ៍ គួរដកស្បៃចេញពីថ្នាលពូជ ដេីម្បីអោយកូនពូជសាំនឹងកំដៅ ទេីបដាំទៅមិនអន់កូននិងកាត់បន្ថយការងាប់ច្រេីនសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here