បច្ចេកទេស​ដាំ​ដំណាំ​ផ្ទី​

70

-​ការដាំ​ផ្ទី អាច​ជ្រើសរើស​បាន​ទៅ តាម​តម្រូវការ​របស់​អ្នក​ដែល​ចង់ចាំ​
– រដូវ​ដាំ​ដុះ : ផ្ទី​អាច​ដាំ​បាន​ស្ទើរ​គ្រប់​រដូវ​
– ការរៀបចំ​ដី​និង​ការដាក់​ជី​ផ្ទី​អាច​ដាំ​បាន​នៅលើ​ដី​គ្រប់​ប្រភេទ​(​ដី​ដែល​មិន ជាំ​ទឹក​) គេ​អាច​ដាំ​បាន​ពេញ ១ ឆ្នាំ ចំពោះ​ដី​ដែល​ល្អ​– គេ​អាច​ប្រើ​ជីធម្មជាតិ​ចំនួន ២ គ​.​ក្រ និង​ជី ១៥-១៥-១៥ ឬ​ជី ១៦-២០-០ ចំនួន​ពី ២០ ទៅ ៣០ ក្រាម​ក្នុង​ផ្ទៃដី​១​ម៉ែត្រ​ការេ​
– ត្រូវ​លើក​រង ដែលមាន​ទទឹង ១ ម កំពស់ ១០ ស​.​ម និង​បណ្តោយ​យោងតាម លទ្ធភាព​ដែលមាន​
-​ត្រូវ ភ្ជួរ​ដី​ហាល​ពី ៧-១០ ថ្ងៃ ធ្វើ​ដី​ឲ្យ​ម៉ដ្ឋ ហើយ​រាល់​យក​ស្មៅ​ឲ្យ​បាន​ស្អាត​
– ក្រោយ​ពីលើ​ករង​រួច​ត្រូវ​ឆូត​ជា​ចង្អូរ​កាត់​ទទឹង​រង​ជំរៅ​១,៥​ស​.​ម និង​ចន្លោះ ពី​ចង្អូរ​មួយ​ទៅ​ចង្អូរ​មួយទៀត​ប្រវែង​ពី ២០-២៥ ស​.​ម​– មុន​សាប​ត្រូវ​លាយ​គ្រាប់​ជាមួយ​ផេះ ដើម្បី​ឲ្យ​ងាយស្រួល​ក្នុងការ​ពិនិត្យ​គ្រាប់​ថា​ញឹក​ឬ រង្វើល​។​
– ត្រូវ​នឹង​សាប​គ្រាប់​ផ្ទី​ឲ្យ​ស្តើង​ជាទីបំផុត​
– ក្រោយពេល​សាប​រួច ត្រូវយក​ចំបើង​គ្របពីលើ​រហូតដល់​ផ្ទី​ដុះ​ឡើង​ធំ​– គ្រាប់​ចាប់ផ្តើម​ដុះ​ពន្លក ក្រោយពេល​សាប​បាន​ពី​៣ ទៅ ៥ ថ្ងៃ​
– ស្រោច​ទឹក​ឲ្យ​បាន​ពីរដង​ក្នុង ១ ថ្ងៃ​
– បើ​កូន​ផ្ទី​ដុះ​ក្រាស់​ពេក គួរ​ដកចេញ​ខ្លះ​ដើម្បី​កុំ​ឲ្យ​ផ្ទី​មាន​ដើម​តូច​ពេក​-​ដំណាំ​ផ្ទី​ត្រូវការ​ទឹក​តិច​ណាស់(បើកាលណា​ដី​ជាំ​ទឹក​ធ្វើ​ឲ្យ​វា​រលួយ​)
-​ចំណែក​នៅ រដូវប្រាំង​វិញ ក្តៅ​ខ្លាំង​មាន​រយៈ ពេល​យូរ​ធ្វើ​ឲ្យ​វា​ដុះ​លូតលាស់​យឺត ដើមដង​មិនសូវ​ល្អ​
-​ដូច្នេះ​ទាមទារ ការ​ស្រោច​ទឹក និង​ថែទាំ​អោយបាន​សមស្រប(ចំពោះ​ការ​ស្រោច​ទឹក ជ្រោយ​ដី បោចស្មៅ ជា​កត្តា​សំខាន់ សម្រាប់​ដំណាំ​ផ្ទី​។​-​គេ​អាច​ប្រមូល​ផល​វា​បាន​ក្នុង​រយៈពេល​ពី ២៥ ទៅ​៣០ ថ្ងៃ​ក្រោយពេល​ព្រោះ​ឬ​ដាំ ហើយ​អាច​ប្រមូល​ផល​បានច្រើនលើកច្រើនសារ​ដូច​ត្រកួន​ដែរ​
-​ប្រើ​សិន​បើ​គេ​កាត់​ដើម​ទុក​គល់​ប្រវែង​ពី ២-៣ ស​.​ម ពី​ដី ហើយ​ស្រោច​ទឹក​ដាក់​ជី បន្ថែម វា​អាចអោយ​ផល​ដូចដែល យើង​ដាំ​គ្រាប់​ដែរ​។​-​ប្រសិនបើ​ចង់បាន​គ្រាប់​ធ្វើ​ពូជ ត្រូវរក្សាដើម​ទាំងនោះ​ទុកអោយ​មាន​ផ្កា​ផ្លែ​
-​លុះដល់​ផ្លែ​ទុំ​ស្រគាល គេ​បូត​ដាក់​ថង់ ហាលថ្ងៃ​អោយ​ស្ងួត ទើប​រោយ​សំអាត​យក​គ្រាប់ ហើយ​ហាលថ្ងៃ​បន្ថែមទៀត​ដើម្បីអោយ​គ្រាប់​ស្ងួត​ល្អ ទើប​ច្រក​ដាក់​ដប​ទុក​សម្រាប់​ដាំ​នៅ​រដូវ​ក្រោយៗ​ទៀតសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here