បច្ចេកទេសសំខាន់ៗទាំង១២ នៃប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវតាមគោលការណ៍ធម្មជាតិ ដើម្បីឱ្យស្រូវផ្តល់ទិន្នផលខ្ពស់

596

បច្ចេកទេសសំខាន់ៗទាំង១២ នៃប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវតាមគោលការណ៍ធម្មជាតិ ដើម្បីឱ្យស្រូវផ្តល់ទិន្នផលខ្ពស់ គឺ៖
១. ប្រើជីធម្មជាតិដើម្បីឱ្យដីផុសល្អ


២. ប្រើពូជសុទ្ធល្អ និងរើសតែគ្រាប់ពេញល្អសម្រាប់យកទៅសាប


៣. ធ្វើថ្នាលសំណាបគោក ហើយសាបស្តើង ដើម្បីឱ្យសំណាបថ្លោសល្អ
៤. ដកថ្នមៗ យកតែសំណាបណាថ្លោសៗ រួចយកទៅស្ទូងភ្លាមៗ
៥. ស្ទូងសំណាបអាយុខ្ចី យកល្អអាយុតិចជាង១៥ថ្ងៃ
៦. ស្ទូងចាប់ស្តើង យកល្អស្ទូងតែ១ដើមក្នុង១គុម្ព


៧. ស្ទូងថ្នមៗ រាក់ៗ និងកុំបត់ឫសដូចផ្លែសន្ទូច
៨. ស្ទូងជាជួរដោយចម្ងាយពីគុម្ព១ទៅគុម្ព១ស្មើៗគ្នា
៩. ស្ទូងឱ្យរង្វើលពីគ្នា ដោយទុកចន្លោះពី ២.៥ ទៅ ៤សង់ទីម៉ែត្រ


១០. ជៀសវាងកុំឱ្យមានទឹកដក់ច្រើននៅក្នុងស្រែ ពេលស្រូវកំពុងលូតលាស់


១១. ដកស្មៅ និងបំផុសដីឱ្យបាន ២ទៅ ៤ដង ដើម្បឱ្យចេញខ្យល់ចេញ ចូលល្អ


១២. ធ្វើដីឱ្យបានរាបស្មើ និងមានប្រព័ន្ធសម្រាប់បញ្ចេញទឹក។


សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here