ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ព័ត៌មានកសិកម្ម

បច្ចេកទេសល្អៗក្នុងការដាំដំណាំផ្ទី ដើម្បីទទួលបានទិន្នផលច្រើន

04-Jan-2019 05:15 PM

រូបភាព


ដោយ: Uddam

១.បច្ចេកទេសក្នុងការដាំ

ផ្ទីអាចដាំបានស្ទើរគ្រប់រដូវ។ រដូវសម្រាប់ដំណាំផ្ទី គឺពីចុងខែ វិច្ឆិកា រហូតដល់ខែ កុម្ភៈ។ ការរៀបចំដី និងការដាក់ជីផ្ទីអាចដាំបាននៅលើដីគ្រប់ប្រភេទ (ដីដែលមិនជាំទឹក) គេអាចដាំបានពេញ ១ឆ្នាំ ចំពោះដីដែលល្អ។ គេអាចប្រើជីធម្មជាតិចំនួន ២គ.ក្រ និងជី ១៥-១៥-១៥ ឬជី ១៦-២០-០ ចំនួនពី ២០ ទៅ ៣០ក្រាម ក្នុងផ្ទៃដី ១ម២។ ត្រូវលើករងដែលមានទទឹង ១ម កំពស់ ១០ស.ម និងបណ្តោយយោងតាមលទ្ធភាពដែលមាន។ ត្រូវភ្ជួរដីហាលពី ៧ ទៅ ១០ថ្ងៃ ធ្វើដីឲ្យម៉ដ្ឋហើយរាល់យកស្មៅឲ្យបានស្អាត។

២.របៀបដាំ ឬសាប

ក្រោយពីលើរងរួចត្រូវឆូតជាចង្អូរកាត់ទទឹងរងជំរៅពី ១ ទៅ ១,៥ស.ម និងចន្លោះពីចង្អូរមួយទៅចង្អូរមួយទៀតប្រវែងពី ២០ ទៅ ២៥ស.ម។ មុនសាបត្រូវលាយគ្រាប់ជាមួយផេះ ដើម្បីឲ្យងាយស្រួលក្នុងការពិនិត្យគ្រាប់ថាញឹក ឬរង្វើល។ ត្រូវនឹងសាបគ្រាប់ផ្ទីឲ្យស្តើងជាទីបំផុត ក្រោយពេលសាបរួច ត្រូវយកចំបើងគ្របពីលើរហូតដល់ផ្ទីដុះឡើងធំគ្រាប់ចាប់ផ្តើមដុះពន្លក ក្រោយពេលសាបបានពី ៣ ទៅ ៥ថ្ងៃ ស្រោចទឹកឲ្យបាន ២ដងក្នុងមួយថ្ងៃ បើកូនផ្ទីដុះក្រាស់ពេក គួរដកចេញខ្លះដើម្បីកុំឲ្យផ្ទីមានដើមតូចពេក។

៣.ការថែទាំ
ដំណាំផ្ទីត្រូវការទឹកតិចណាស់ បើកាលណាដីជាំទឹកធ្វើឲ្យវារលួយ។ ចំណែកនៅរដូវប្រាំងវិញក្តៅខ្លាំងមានរយៈ ពេលយូរធ្វើឲ្យវាដុះលូតលាស់យឺត ដើមដងមិនសូវល្អ។ ដូច្នេះទាមទារការស្រោចទឹក និងថែទាំអោយបានសមស្រប។ ចំពោះការស្រោចទឹក ជ្រោយដី បោចស្មៅ ជាកត្តាសំខាន់សម្រាប់ដំណាំផ្ទី។

៤.ការប្រមូលផល
គេអាចប្រមូលផលវាបានក្នុងរយៈពេលពី ២៥ ទៅ ៣០ថ្ងៃ ក្រោយពេលព្រោះ ឬដាំ ហើយអាចប្រមូលផលបាន ច្រើនលើកច្រើនសារដូចត្រកួនដែរ។ ប្រើសិនបើគេកាត់ដើមទុកគល់ប្រវែងពី ២ ទៅ ៣ស.ម ពីដីហើយស្រោចទឹកដាក់ជី បន្ថែមវាអាចអោយផលដូចដែលយើងដាំគ្រាប់ដែរ៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត