បច្ចេកទេសផ្សំថ្នាំពុលធម្មជាតិសម្រាប់កម្ចាត់ចៃ និងដង្កូវខៀវលើដំណាំ

985

ដើម្បីសុវត្ថិភាពសុខភាពទាំងអ្នកប្រើប្រាស់ និងអ្នកទិញដំណាំទទួលទាន យើងគួរងាកមកប្រើប្រាស់ថ្នាំធម្មជាតិ ដែលមិនប៉ះពាល់សុខភាពអ្នកដាំ និងអ្នកញ៉ាំ ចំណេញទាំងសុខភាព និងថវិកា ពិសេស មិនធ្វើឱ្យដីដាំដំណាំខូចទៀតផង។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូនកសិករយើងងាកមកផលិត និងប្រើប្រាស់វិធីធម្មជាតិ ដែលជាបច្ចេកទេសផលិតថ្នាំំពុលធម្មជាតិ សម្រាប់កម្ចាត់ពពួកចៃ និងដង្កូវខៀវលើដំាណាំទាំងអស់គ្នា ដូចខាងក្រោម៖

+​ធាតុ​ផ្សំ​:

​-ផ្លែ​រាំងភ្នំ ១ ផ្លែ​

-សំបក​ស្លែង ០,៥ គីឡូក្រាម​

​-មើម​ស្លែងដងដឹង ០,៥ គីឡូក្រាម​

​-សំបក​ស្តៅ ០,៥ គីឡូក្រាម​

​-ផ្លែ​ស្លាក់ ០,៥ គីឡូក្រាម​

​-ឫស ​និង​ដើម​ថ្នាំជក់ ០,៥ គីឡូក្រាម​

​-សំបក​ក្រសាំង ០,៥ គីឡូក្រាម​។

+​របៀប​លាយ:

​-ពុះផ្លែ​រាំងភ្នំ ជា​ពីរ ហើយ​ធាតុ​ផ្សំផ្សេង​ទៀត​យក​មក​កាត់​ជា​កំណាត់​តូចៗ រួច​ដំ​បំបែក

-បន្ទាប់មក​យក​ទៅ​ចាក់​ត្រាំ​ក្នុង​ទឹក ៣០ លីត្រ

-ពាង​ដែល​ត្រាំ​ថ្នាំ​ត្រូវ​គ្រប​ឲ្យ​ជិត​រក្សាទុក​នៅក្នុង​ម្លប់

-រយៈពេល ១៥ ថ្ងៃ ក្រោយ​មក​អាច​យក​ប្រើ​បាន ។​

+ការប្រើប្រាស់​:

-​បរិមាណ​ប្រើ គឺ​លាយ​ទឹក​ថ្នាំ ១ លីត្រ ជាមួយ​ទឹក​ធម្មតា ៤ លីត្រ និង​សាប៊ូ ១ ស្លាបព្រា​បាយ

​​​-ប្រើបាញ់លើ​សណ្តែកកួរ និងត្រសក់។

☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

រក្សាសិទ្ធិដោយ៖ អ៊ាង សុផល្លែត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here