បច្ចេកទេសផលិតជីទឹក បន្សាបដីជាតិពុល មានជាតិគីមី ជួយការពារនូវប្រភេទដំណាំផ្សេងៗអោយមានភាពរឹងមាំ ធន់ទៅនឹងជំងឺ និងសត្វល្អិតផ្សេងៗ នឹងសំរាប់ផលិតជីធម្មជាតិផ្សេងៗទៀត

675

ខាងក្រោមនេះជាបច្ចេកទេសផលិតជីទឹក បន្សាបដីជាតិពុល មានជាតិគីមី ជួយការពារនូវប្រភេទដំណាំផ្សេងៗអោយមានភាពរឹងមាំ ធន់ទៅនឹងជំងឺ និងសត្វល្អិតផ្សេងៗ នឹងសំរាប់ផលិតជីធម្មជាតិផ្សេងៗទៀត។

សង្ឃឹមថាបងប្អូនកសិករយើងសាកល្បងអនុវត្តទាំងអស់គ្នា​ដើម្បីដីយើងត្រឡប់មកជាមានជីវជាតិឡើងវិញ។

វត្ថុធាតុដើម ៖
-កាកស្ករអំពៅ (ស្កររងូ) ចំនួន៥លីត្រ


-ទឹកដូងខ្ចី ចំនួន២ផ្លែ

-ទឹកស្អាត ចំនួន២៥លីត្រ
-ផ្លែម្នាស់ ចំនួន៥ផ្លែ សាប់ល្អិតទាំងសំបក។


វិធីធ្វើ ៖
-ដាក់វត្ថុទាំងអស់ក្នុងធុងបិតគម្រប

– រក្សារទុកកន្លែងម្លប់ ដោយកូរអោយសព្វរាល់ ២ថ្ងៃម្តងគ្រប់រយៈពេល១០ថ្ងៃ
-រក្សាទុករយៈពេល ២ខែ ទើបអាចប្រើប្រាស់បាន។

វិធីប្រើប្រាស់ ៖
-ប្រើលើដី ហើយអាចប្រើលើដើម ឬបាញ់លើស្លឹកដំណាំគ្រប់ប្រភេទ
-កម្រិតប្រើប្រាស់ ២០សេសេ លាយទឹក៥០លីត្រ។

សម្រួលអត្ថបទៈ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here