បច្ចេកទេសផលិតជីកំប៉ុស្តរយៈពេលខ្លី

235

នេះជាបច្ចេកទេសផលិតជីកំប៉ុស្តរយៈពេលខ្លី អាចប្រើប្រាស់លើដំណាំគ្រប់ប្រភេទ ធ្វើឲ្យដំណាំលូតលាស់ និងបានផលល្អ ម៉្យាងទៀត អាចរកប្រាក់ចំណូលបានខ្លះៗតាមរយៈការលក់ផលដំណាំនេះ។

១-ធាតុផ្សំ
-ស្លឹកឈើស្ងួត
-អង្កាមឆៅ ២០គីឡូក្រាម
-ធ្យូងអង្កាម ២០គីឡូក្រាម

-សណ្តែកខ្មោច
-លាមកមាន់ ៥០គីឡូក្រាម
-សណ្ដែកបាយ ឬសណ្ដែកអង្រែ ១០គីឡូក្រាម។

២-របៀបធ្វើ
-ស្រទាប់ទី១. រៀបស្លឹកឈើស្ងួតកំរាស់ ២តឹក ២០គីឡូក្រាម
-ស្រទាប់ទី២. អង្កាមឆៅ ១តឹក

-ស្រទាប់ទី៣. ធ្យូងអង្កាម ១តឹក
-ស្រទាប់ទី៤. លាមកមាន់ ០,៥តឹក (កន្លះតឹក)

-ស្រទាប់ទី៥. សណ្ដែកខ្មោច ១តឹក។
-ក្រោយពីរៀបជាស្រទាប់រួច ស្រោចទឹកមួយថ្ងៃពីរដង (ករណីរដូវប្រាំង)
-បើរដូវវស្សាមិនបាច់ស្រោចទឹកទេ ហើយក៏មិនចាំបាច់ធ្វើដំបូលដែរ។

៣-របៀបប្រើ-ក្រោយពីធ្វើបាន៣០ថ្ងៃ អាចយកជីនេះទៅប្រើប្រាស់បាន
-ប្រើទៅលើស្រូវដែលមានបរិមាណ ៥០០គីឡូក្រាមលើផ្ទៃដីទំហំ ១ហិកតា

-ដាក់ដំណាំឈើហូបផ្លែដែលមានបរិមាណ ៣០០គីឡូក្រាមសម្រាប់ទ្រាំបាត និងសម្រាប់ដាក់បំប៉ន ២០០គីឡូក្រាម នៅលើស្វាយចំនួន ៤៥ដើម

-ប្រភេទដំណាំដែលបានប្រើជីកំប៉ុស្តមានដូចជា កូនស្វាយ និងបន្លែគ្រប់មុខ

 

-សម្រាប់កូនស្វាយ ១ដើម ត្រូវដាក់ជី១គីឡូក្រាមនៅបាតរណ្តៅ។ តែបើដាក់បំប៉នគឺក្នុង ១រងចំនួន ២គីឡូក្រាម ដែលមានប្រវែងបណ្ដោយ ១០ម៉ែត្រ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here